logo
Header Logo
News Detail
thumbnail
កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ សម្រេចបានឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមសាខាខេត្តកំពង់ធំ
64
13-Mar-2018
Sub-nation news
Link

ឯកឧត្តម សុខ លូ ថ្លែងថា «ការងារកាកបាទក្រហម គឺជាការងារមនុស្សធម៌របស់យើងទាំងអស់គ្នា ដាច់ខាតត្រូវតែយកចិត្តទុកដាក់ ចុះមូលដ្ឋានដោយផ្ទាល់ និងជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា» កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមួយដ៏ធំ ក្នុងដំណើរការសកម្មភាពមនុស្សធម៌ក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទទួលស្គាល់ ដែលនៅក្នុងនោះសាខាកាកបាទក្រហមសាខាខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រ កុមារកំព្រា ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយធម្មជាតិ ក្នុងខេត្តកំពង់ធំ គ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយឡើយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងឆ្នាំ២០១៧ កន្លងមក។ ឯកឧត្តម សុខ លូ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ សម្រេចបានឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៨ ដោយលើកឡើងថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គឺជាកាងារមនុស្សធម៌របស់យើងទាំងអស់ ត្រូវតែយកចិត្តទុកដាក់មិនអាចមើលរំលងបាននោះទេ ហើយក្នុងនាមយើងទាំងអស់គ្នាជាសមាជិក សមាជិការរបស់គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ គឺដាច់ខាតត្រូវតែចុះមូលដ្ឋានដោយផ្ទាល់ ឲ្យបានញឹកញ៉ាប់ ដើម្បីសាកសួរសុខទុក្ខ និងជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់ឲ្យបានទាន់ពេលវេលា ដោយមិនទុកឲ្យនរណាម្នាក់ រងគ្រោះដោយថ្នាក់ដឹកនាំមិនបានដឹងនោះទេ។ ឯកឧត្តមបន្ថែមទៀតថា សមាជិកគណកម្មាការក្រុងស្រុក គឺជាអ្នកនៅជិតបងប្អូនប្រជាពលរដ្ឋ អាចដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតម្រូវការជាអាទិភាពរបស់ពួកគាត់ផងដែរ ជាពិសេស ត្រូវតែយកចិត្តទុកដាក់ចំពោះ សកម្មភាព កាកបាទក្រហម គឺជាសកម្មភាពចំបងមួយ ក្នុងចំណោមសកម្មភាពស្នូលរបស់ខ្លួនដែលត្រូវអនុវត្ត និងតាមដានជាប្រចាំ រាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តម សង្កត់ធ្ងន់ថា ការធ្វើរបាយការណ៍របស់សាខាកាកបាទក្រហម ដាច់ខាតត្រូវតែច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព សមស្របទៅតាមសកម្មភាព ដើម្បីបង្ហាញពីការអនុវត្តការងារ ប្រកបដោយទំនុកចិត្តជូនសប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ លោកស្រី ឌុក ស៊ីដា ប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ធំ បានលើកឡើងថា កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ មានសកម្មភាពស្នូលចំនួនបួននៅឆ្នាំ២០១៧ គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់នូវអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះមហន្តរាយសរុបចំនួន ៤,៦៤៨គ្រួសារ ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ដែលមានឥស្សរជនឆ្នើមថ្នាក់ជាតិ សហការណ៍ជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំទិវាពិភពលោកជម្ងឺអេដស៍ និងបានចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៩៧នាក់ ព្រមទាំងស្រ្តីឆ្លងទន្លេ ចំនួន ៣៦នាក់ ការលើកកម្ពស់តម្លៃមនុស្សធម៌ បានប្រារព្ធពិធីខួបលើកទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម និងការអភិវឌ្ឍន៍ស្ថាប័នផងដែរ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior