logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ
62
12-Aug-2020
Sub-nation news
Link

      ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត អញ្ចើញដឹកនាំវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមការងារចុះក្រុង និងប្រជាពលរដ្ឋប្រមាណជាង១០០នាក់។

      វេទិកាធ្វើឡើងក្នុងគោលបំណង ដើម្បីស្តាប់និងដោះស្រាយនូវក្តីកង្វល់ បញ្ហាប្រឈមទាំងឡាយ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។

      ក្នុងឱកាសនោះ លោក ស្រី កុសល ចៅសង្កាត់រកាកណ្តាល បានឡើង រាយការណ៍ពីសមិទ្ធផល របស់សង្កាត់ ដែលបានអនុវត្តកន្លងមក ដូចជាបានចាក់ដីលើកឲខ្ពស់ បន្ថែមពីលើផ្លូវចាស់ គ្រាលគ្រួសក្រហម ដើម្បីឲខ្ពស់ស្មើនឹងថ្នល់កៅស៊ូ ទោះមានជំនន់ បឹង ទន្លេ ជន់ចូលម្តងៗក៏អាចការពារមិនឲទឹកជន់ចូលលិចភូមិឋាន ហើយក៏នៅតែធ្វើដំណើរបាន។

      ក្នុងអង្គវេទិការ ប្រជាពលរដ្ឋ បានឡើងសំណូមពរ ដល់ឯកឧត្តមគណ:អធិបតី ស្នើសុំ ខាងអគ្គិសនីក្រចេះ កុំមានការកាត់ផ្ដាច់ចរន្តអគ្គីសនី ប្រសិនជាលើសហួសថ្ងៃកំណត់បង់លុយ ត្រឹមតែមួយថ្ងៃទៅពីរថ្ងៃនោះ និងសុំបញ្ចុះតម្លៃអគ្គីសនី និងទឹក ព្រមទាំងសុំឲសង្កាត់ជួយ សំរួលប្រព័ន្ធលូរំដោះទឹកនៅតាមមុខផ្ទះពលរដ្ឋ នៅជាប់ផ្លូវគ្រួសក្រហមទី៣ប្រសិនជាមានលទ្ធភាព។

      ក្រោយពីប្រជាពលរដ្ឋលើឡើងស្នើសុំសំណូមពរឲ្យជួយដោះស្រាយរាល់ក្តីកង្វល់បញ្ហាប្រឈមដែល កើតមាននៅក្នុងមូលដ្ឋាន របស់ពួកគាត់រួចមក ឃើញថាខាងមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បានឡើងបកស្រាយជូនពលរដ្ឋ ដោយអាចទទួលយកបាន តាមការបកស្រាយ របស់មន្ទីរជំនាញ ដែលបានបកស្រាយបញ្ជាក់ក្នុងឱកាសនោះ។

      បន្ទាប់មកឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ ទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនទាំងអស់បន្តយកចិត្តទុកដាក់ថែរក្សាសុខភាពជាប្រចាំ ត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ក្នុងន័យការពារកុំឲឆ្លងនូវជំងឺកូវីដ១៩ ត្រូវថែរក្សាអនាម័យ ដូចជា÷ ឧស្សាហ៍លាងដៃនឹងទឹកសាប៊ូ ទឹកអាកុលឬជេល ត្រូវពាក់ម៉ាសផងដែរ ជំងឺរលាកផ្លូវដង្ហើម covid-19 គឺជំងឺដ៏កាចសាហាវមួយបានកំពុងរាតត្បាតជាសកល ស្ទើរតែទូទាំងប្រទេសទៅហើយ។ ដូច្នេះហើយសូមឲបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ជាប្រចាំ ធ្វើយ៉ាងណាគឺរក្សាការពារ អនាម័យទាំងអស់គ្នា កុំឱ្យមានការឆ្លងចូលនៅក្នុងមូលដ្ឋានរបស់យើង។

      នឹងបញ្ហាទី១គឺស្នើសុំដល់អាជ្ញាធរសមត្ថកិច្ចក្នុងសង្កាត់រកាកណ្ដាល ស្នើឲមានការពង្រឹងសុវត្ថិភាព សន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានដូចជាត្រូវពង្រឹងការប្រយុទ្ធប្រឆាំង នឹងការចែកចាយជួញដូរ ឬក៏សេពគ្រឿងញៀនជាដើម ទី២បន្តចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានឲកាន់តែមានប្រសិទ្ធភាព ដូចជាល្បែងបៀរ ល្បែងកន្ទុយលេខជាដើម។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ ចាន់ប៊ុនធឿន បានចូលរួមជួយថវិកាចំនួន១០០ដុល្លា និងលោកសេក ប៊ុនហេង អភិបាលក្រុងក្រចេះ ចំនួន១០០ដុល្លា ដើម្បីជួយសំរួលក្នុងការជួសជុលទូកងខ្នាតអន្តជាតិមួយគ្រឿង របស់សង្កាត់រកាកណ្ដាល ដែលទូកនេះ មានឈ្មោះ{បុទុមមុន្នីសាមគ្គី តេជោសែនជ័យ} បានធ្លាប់ទៅចូលរួមអុំប្រឡងប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យ អុំទូក នៅរាជធានីកន្លងមកផងដែរ បច្ចុប្បន្ននេះកំពុងតែធ្វើការជួសជុលកែកុនបន្ថែម ហើយខ្វះថវិកា។

      ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានកោតសសើរដល់ អាជ្ញាធរដែនដី ក្នុងសង្កាត់រកាកណ្ដាល ដែលបានខិតខំប្រឹងប្រែង ធ្វើការបំពេញកិច្ចការងារ រួមមានសមិទ្ធិផលធំៗ ជាច្រើន ដើម្បីជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ និងបានខិតខំប្រឹងប្រែងដោះស្រាយរាល់ បញ្ហាប្រឈម ក្តីកង្វល់ឬក៏សំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានស្នើសុំកន្លងមកសំដៅធ្វើយ៉ាងណាឱ្យសង្កាត់រកាកណ្តាល ក្រុងក្រចេះ កាន់តែមានភាពរីកចម្រើន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior