logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកគ្រាប់ពូជបន្លែដោយឥតគិតថ្លៃពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្តល់ជូនប្រជាកសិករមកពីស្រុកចំនួន៣
40
29-Jul-2020
Sub-nation news
Link

      នៅវត្តជ្រោយនាងងួនស្រុកស្រីស្នំខេត្តសៀមរាប នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្តបានអមដំណើរឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បាននាំយកគ្រាប់ពូជបន្លែរបស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចែកជូនដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព"ជាលក្ខណៈគ្រួសារ" ចំនួន ៣ស្រុក ស្រុកស្រីស្នំ ស្រុកវ៉ារិន និងស្រុកអង្គរជុំ ដែលមានបងប្អូនប្រជាកសិករសរុបចំនួន ២១ ១៧៨គ្រួសារ សូមបញ្ជាក់ថាការចែកនេះមានរយៈពេលបីថ្ងៃដោយចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះតទៅ។

      លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ទោះជាកាលៈទេសៈណាក៏ដោយ។

      លោក ង៉ាន់ ភិរុណ បានបញ្ជាក់ថាការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃពីប្រព័ន្ធស្បៀងបម្រុងកម្ពុជានេះ គឺជាជំរុញការដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងបង្កើនជីវភាពប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងគ្រោះ ជាពិសេសគ្រួសារបងប្អូនមួយចំនួនដែលត្រូវផ្អាកពីការងារ បងប្អូនចំណូលស្រុកមកពីប្រទេសជិតខាងដោយសារតែវិបត្តិជំងឺកូវី១៩ជាដើម។ ការដាំដុះនេះបានផ្តល់អត្ថប្រយោជន៍និងផ្តល់ផលចំណេញដល់ពួកគាត់ដោយកាត់បន្ថយចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញទាំងសុខភាព ព្រោះយើងបានដាំនិងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីឡើយ។

      ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា ការអនុវត្តប្រព័ន្ឋនេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដល់ការលើកទឹកចិត្តនិងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ដែលជាពិសេសនោះគឺផ្តោតទៅលើការយកចិត្តទុកដាក់ជាសំខាន់ជួយដល់ប្រជាកសិករគោលដៅជាអាទិភាព ដែលកំពុងប្រឈមនិងជីវភាពខ្វះខាត ឲ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ។

      ម្យ៉ាងទៀត ការអនុវត្តកម្មប្រព័ន្ធស្បៀងបំរុងនេះ គឺឆ្ពោះទៅរកការបង្កបង្កើនផលដំណាំសុវត្ថិភាព ដែលជាគោលការណ៍ដើម្បីសុខភាព តាមរយៈនៃការបរិភោគចំណីអាហារដែលគ្មានជាតិគីមី។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថពុំមែនជាស្ថាប័នជំនាញកសិកម្មនោះទេ ក៏ប៉ុន្តែជាស្ថាប័នដែលមានទំនួលខុសត្រូវ លើការចាត់ចែងនិងផ្តល់លទ្ធភាព ដើម្បីឲ្យកិច្ចការទាំងនេះ មានដំណើរការល្អនៅថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញកសិកម្ម។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា នៅចំពោះមុខនេះសម្រាប់កសិករដែលកំពុងជួបបញ្ហាប្រឈមនឹងជីវភាពខ្វះខាត ដោយសារតែវិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior