logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅឃុំព្រែកត្នោត ស្រុកទឹកឈូ
70
01-Jul-2020
Sub-nation news
Link

      ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពត ជូនប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ 

      ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអភិបាលស្រុកទឹកឈូ មន្ត្រីរាជការខេត្ត ស្រុកទឹកឈូ កងកម្លាំងប្រដាប់អាវុធ និងយុវជនស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា។

      ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសប្បែង ដោយសារគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) មិនអាចដឹងទុកមុនបានទេ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ កើតឡើងជាយថាហេតុ និងបានណែនាំឲ្យប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយជាប្រចាំ។ ឯកឧត្តមបានបន្ថែមទៀតថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជាប់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តម បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋបង្កបង្កើនផលនៅដើមរដូវវស្សានេះ និងចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងបន្លែជុំវិញផ្ទះ ដើម្បីបង្កើនចំណូលជីវភាពគ្រួសារ។

      ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត បាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ក្នុងនោះ÷ 
-គ្រួសារខូចខាតធ្ងន់ធ្ងរ (រំលំផ្ទះទាំងស្រុង) ចំនួន ០៥គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន៖ តង់កៅស៊ូ ១ អង្ករ ២៥គ.ក មី១កេះ ត្រីខ១យួរ ស្ករស១គ.ក ទឹកសុទ្ធ១កេះ និងថវិកាចំនួន ២០០.០០០រៀល។

-គ្រួសារខូចខាតមធ្យម ចំនួន ២០គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក មី១កេះ ត្រីខ១យួរ ស្ករស១គ.ក ទឹកសុទ្ធ១កេះ និងថវិកាចំនួន ៤០.០០០រៀល។

-គ្រួសារខូចខាតតិចតួច ចំនួន ៨គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក មី១កេះ ត្រីខ១យួរ ស្ករស១គ.ក ទឹកសុទ្ធ១កេះ និងថវិកាចំនួន ២០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior