logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២០ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន
69
30-Jun-2020
Sub-nation news
Link

      នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២០ ក្រោមប្រធានបទ ”ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ធភាព” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម និងដីកាសម្រេចរបស់សាលាដំបូងខេត្តចំនួន ០៥៖ ស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី រតនគីរី និងព្រះវិហារ ទិវានេះប្រព្រឹត្តឡើងនៅទីធ្លាមុខសាលាខេត្ត។

      ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ឯកឧត្តម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តភាគឥសាន្តទាំង៥ មានស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងប្រជាពលរដ្ឋ យុវជន សសយក យុវជនកាយរឹទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពសរុបប្រមាណ ៣១៨នាក់។

      ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន បានអានទាំងស្រុងនូវសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ជូនអង្គពិធី៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior