logo
Header Logo
News Detail
thumbnail
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តរតនគិរី
48
08-Feb-2018
Sub-nation news
Link

នាព្រឹកថ្ងៃព្រហស្បត៍ ៨ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអង្គរសន្និបាតពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានខេត្ត ។ ថ្លែងបើកសន្និបាទ ឯកឧត្តមទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តម មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកាទាំងអស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៃ សាលាខេត្ត និងថ្នាក់ដឹកនាំអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ទូទាំងខេត្ត ដឹកនាំកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ដែលបានសាមគ្គីគ្នាយ៉ាងល្អ និងខិតខំដឹកនាំខេត្តរតនគិរីទទួលបានផ្លែផ្កាគួរជាទីមោទន: នាឆ្នាំកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល ស្នើសុំឲ្យ សមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ត្រូវពិភាក្សាគ្នាឲ្យបានផុសផុល ដើម្បីកំណត់សកម្មភាពយុទ្ធសាស្រ្ត និងផែនការសកម្មភាពឲ្យបានត្រឹមត្រូវ ហើយត្រូវយកចិត្តទុកដាក់នៅចំណុចមួយចំនួនដូចខាងក្រោម:

១. ស្នើសុំឲ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ត្រូវប្រជុំពិភាក្សាគ្នាឱ្យបានផុសផុល ដើម្បី កំណត់ទិសដៅការងារផែនការយុទ្ធសាស្រ្ត និងសកម្មភាពការងារសម្រាប់ឆ្នាំ២០១៨ ឱ្យបានត្រឹមត្រូវទៅតាមផែនការយុទ្ធសាស្រ្តរបស់ជាតិ។

២. ស្នើសុំឱ្យថ្នាក់ដឹកនាំខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសម្រេចរបស់ក្រុមប្រឹក្សាខេត្ត។

៣. ត្រូវខិតខំរួមគ្នាសម្រចឲ្យបាននូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗ របស់រាជរដ្ឋាភិបាលបន្តទៀត ជាពិសេសការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា ដូចជាបញ្ហាចរាចរណ៍ គ្រឿងញៀន បញ្ហាចោរកម្ម ។ល។ និង ។ល។ ៤. ត្រូវបន្តខិតខំដោះស្រាយវិវាទដីធ្លី ដែលនៅសែលសល់នាឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព និងត្រូវបញ្ជៀសឲ្យបាននូវអំពើហឹង្សាគ្រប់រូបភាព។

៥. ត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងគណៈបញ្ជាការឯកភាពឲ្យបានល្អ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ជាពិសេសត្រូវលើកទឹកចិត្តប៉ុស្តិ៍នគរបាល និងប្រជាការពារឲ្យសហការគ្នាឲ្យបានល្អ។ ៦. ត្រូវចេះប្រើប្រាស់អំណាចស្របច្បាប់ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានត្រឹមត្រូវ ហើយយកប្រយោជន៍ជាតិជាធំ។ ៧. ត្រូវធ្វើជាអ្នកដឹកនាំ មិនត្រូវធ្វើជាចៅហ្វាយនាយគេជាដាច់ខាត។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តរតនគិរី ធ្វើឡើងរយៈពេល ០២ ថ្ងៃ គឺនៅទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior