logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ធំ
44
02-Feb-2018
Sub-nation news
Link

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ថ្លែងថា ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានជ្រើសរើសតាមការបោះឆ្នោត និងទទួលស្គាល់ដោយប្រកាសក្រសួងមហាផ្ទៃ ដែលមានអាណត្តិ ៥ឆ្នាំ និងមានសិទិ្ធឈរឈ្មោះជាថ្មីម្តងទៀតនៅពេលចប់អាណត្តិ។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំដំបូងគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ ឯកឧត្តម បន្តទៀតថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីសមាសភាព តួនាទីភារកិច្ច របៀបរបបការងាររបស់គណៈកម្មាធិការបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ។ កិច្ចប្រជុំនេះយើងក៍ផ្សព្វផ្សាយផងដែរអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងពិភាក្សាគ្នាអំពីកាលបរិច្ឆេទនៃការប្រកាសជ្រើសរើសប្រធាន អនុប្រធានការិយាល័យខេត្ត។ ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាច ដូចជា ទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្រំាងវាយតម្លៃបណ្តឹងដែលទទួលបាន បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍អំពីវិធានការដោះស្រាយ និងតាមដានការអនុវត្តវិធានការដោះស្រាយ ផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផលនៃការដោះស្រាយបណ្តឹង រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធនឹងដំណើការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍។ លើសពីនេះទៀត ការិយាល័យប្រជាពលរដ្ឋ មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ឬប៉ះពាល់ប្រយោជន៍បុគ្គលនិងសហគមន៍ ការបំពេញការងារនិងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សា បុគ្គលិកមន្ទីរ អង្គភាពជំនាញ និងភ្នាក់ងារទទួលសមត្ថកិច្ច ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងការផ្តល់សេវាធារណៈនានា។ គួរបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពង់ធំ ចាប់ផ្តើមទទួលពាក្យបេក្ខជនប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២០ខែមីនា ឆ្នាំ២០១៨ កន្លែងដាក់ពាក្យ និងទទួលពាក្យនៅរដ្ឋបាលខេត្តកំពង់ធំ ការិយាល័យលេខាក្រុមប្រឹក្សាខេត្ត៕ ប្រភពព័ត៌មាន: រដ្ឋបាលកំពង់ធំ (ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior