logo
Header Logo
News Detail
thumbnail
ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បាននាំយកថវិការបស់សម្តេចក្រឡាហោម ស ខេង ចំនួន៣លានរៀល ផ្តល់ជូនគ្រួសារសព លោក តើន សុខណៃ ក្នុងឧបទ្ទវហេតុផ្ទុះអាវុធ នៅខេត្តមណ្ឌលគិរី
97
01-Feb-2018
Sub-nation news
Link

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលនគបាលព្រំដែន រួមទាំឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី និងឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិកាក្រសួងបរិស្ថាន បានចូលរួមរំលែកមរណៈទុក្ខ និងនាំយកថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៣លានរៀល ផ្តល់ជូនដល់គ្រួសារសពលោក តើន សុខណៃ ដែល ត្រូវជាស្វាមីរបស់អ្នកស្រី ទូច ណារ៉ាន់ នៅគេហដ្ឋានផ្ទាល់ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នារសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ ក្នុងការចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង បានពាំនាំនូវការសួរសុខទុក្ខ និងសារចូលរំលែកមរណៈទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ក៏ដូចជា អគ្គស្នងការនគរបាលជាតិ ចំពោះគ្រួសារសពលោក តើន សុខណៃ ព្រោះការមរណៈភាពរបស់ លោក តើន សុខណៃ គឺជាការបាត់បង់នូវស្វាមី និងឪពុក ជាទីស្រឡាញ់ដ៏ជ្រាវជ្រៅ និងប្រកបដោយព្រហ្ម វិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ។ ជាងនេះទៅទៀត ការមរណៈភាពរបស់លោក គឺជាការបាត់ បង់នូវកម្លាំងការពារ ថែរក្សាបរិស្ថានធម្មជាតិដ៏សំខាន់មួយរូប ដែលកន្លងមកក្នុង នាមជាមន្រ្តីបរិស្ថាន លោកតែតែយកចិត្តទុកដាក់យ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិជូនជាតិ មាតុភូមិ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមលោកជាអគ្គនាយកដ្ឋាននគរបាលជាតិ រួមទាំងសមត្ថកិច្ចទាំងអស់ មិនព្រងើយកន្តើយចំពោះការស្លាប់របស់មន្ត្រីទាំងបីនាក់នេះទេ លោកនឹងខិតខំស្រាវជា្រវចាប់ជនល្មើសយកមកផ្តល់ន្ទាទោសទៅតាមច្បាប់ឲ្យខានតែបាន។ ដើម្បីជាការចូលរួមរំលែកទុក្ខដល់គ្រួសារសព ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង បាននាំយកថវិកាសម្តេចក្រឡាហោម ស ខេង ចំនួន៣លានរៀល ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានផ្តល់ជូនគ្រួសារសពចំនួន៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន១លានរៀល ដោយឡែកគ្រួសារសពលោក តើន សុខណៃ បន្ថែមអង្គរ១០០គីឡូក្រាម ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួយឧបត្ថម្ភចំនួន២លានរៀល ឯកឧត្តម ហុង វិណុល ចំនួន៣០០ដុល្លា ស្នងការនគរបាលខេត្តចំនួន៤លានរៀល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តចំនួន១លានរៀល តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ១លានរៀល មន្ទីរបរិស្ថានខេត្តទាំង២៤ ក្នុងមួយខេត្ត ឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ដោយឡែក ចំពោះការរៀបចំក្នុងពិធីបុណ្យសពលោក តើន សុខណៃ ខាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជាអ្នកទទួលការចំណាយទាំងអស់ ដោយឡែកចំពោះសពចំនួនពីរគ្រួសារទៀត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង៤ និង៣៥នាទី មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅតំបន់អូរហ៊ុច ក្បែរព្រំដែនកម្ពុជា វៀតណាម ក្នុងខេត្តមណ្ឌលគិរី បង្ករដោយជនល្មើស ប្រដាប់អាវុធ បណ្តាលឲ្យបាត់បង់ជីវិតពលរដ្ឋខ្មែរចំនួន៣នាក់ ទី១.ឈ្មោះ សេក វឌ្ឍនា ជាមន្ត្រីអាវុធហត្ថ ទី២.ឈ្មោះ តើន សុខណៃ ជាមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន បានស្លាប់នៅនឹងកន្លែងកើតហេតុ និងទី៣. ធុល ខ្នា ជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល បានស្លាប់នៅពេលដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ អត្ថបទ ស៊ីផុន ហ៊ុងគ្រី ប្រភពព័ត៌មាន: រដ្ឋបាលខេត្តមណ្ឌលគិរី (ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior