នាព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីអនុម័តសេចក្ដីព្រាងរបាយការណ៍ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហ៊ូ វតនៈ ឯកឧត្ដម ពេជ សាវ៉ាន់ និងឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត សរុប ៧៥រូប ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៨)