logo
Header Logo
News Detail
thumbnail
សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៧ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៨
88
16-Jan-2018
Sub-nation news
Link

នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ បើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផល ការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៧និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ច ការនារីនិងកុមារ ឃុំ សង្កាត់ និង អង្គការដៃគូចូលរួមផងដែរ ។ ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនិង ជាសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខាសាលា ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន និងបញ្ហាប្រឈម ក្នុងឆ្នាំ២០១៧ នៃការអនុវត្តតួនាទី ភារកិច្ចរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត និង បណ្តាវិស័យរបស់ខ្លួន ដែលបានធ្វើសកម្មភាព ក្នុងការជម្រុញគាំទ្រ និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានចំពោះស្រ្តី និងកុមារ ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៧កន្លងមកនេះ ។ ដើម្បីធ្វើការកែលម្អ និងតម្រង់ ទិសដល់បណ្តាវិស័យរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត ។ ម៉្យាងទៀតក៏ជាការផ្តល់ឱកាសដល់អ្នកពាក់ ព័ន្ធ សំខាន់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក្រុង ស្រុក និង គណៈកម្មាធិការកិច្ចការនារីនិងកុមារ ឃុំសង្កាត់បានធ្វើការពិភាក្សា អំពីបទពិសោធន៍ការងារ បញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ជាបទពិសោធន៍ ក្នុងការគ្រប់គ្រង អនុវត្តផែនការសកម្មភាព និង ផែនការ ក្នុងការចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្រ្ត ដើម្បី អភិវឌ្ឍន៍ ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា និង បានសហការជាមួយវិស័យពាក់ព័ន្ធផ្សេងៗ និង សមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះស្រ្តីនិងកុមារនៅតាមក្រុង-ស្រុក និង ឃុំ/សង្កាត់ ។ មានប្រសាសន៍បើកកិច្ចប្រជុំនោះក្នុងនាមឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការកោតសរសើរ ពីលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះ ដើមី្បលើកកម្ពស់នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រី និង កុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀត ថា ការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យ និង មានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រ សហការល្អរបស់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏គូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ នឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខលើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ត្រីនិងកុមារ ដើមី្បសម្របសម្រួល ផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអនុវត្តតួនាទី ភារកិច្ចចាប់តាំងពីអាណត្តិទី១ចូលដល់អាណត្តិទី២ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់ កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា គោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ កម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមផែនការអភិវឌ្ឍន៍ខេត្ត និង កម្មវិធីវិនិយោគខេត្តបីឆ្នាំ រំកិល ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធ និង គោលបំណងកំណែទម្រង់នានា របស់ រាជរដ្ឋាភិបាលដែលបានកំពុងយកចិត្តទុកដាក់ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពល រដ្ឋ ឲ្យមានប្រសិទ្ធភាព ដើមី្បលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ មានតម្លាភាព និង គណ នេយ្យភាព សំដៅកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏មានជឿជាក់យ៉ាងមុតមាំ ថា អង្គសិក្ខាសាលានេះ ពិតជាទទួលបាននូវព័ត៌មានថ្មីៗ បន្ថែមទៀត អំពីបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតបទៅនឹងសមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និង ជន ងាយរងគ្រោះ នៅមូលដ្ឋានបានល្អប្រសើរ ព្រមទាំងជាមូលដ្ឋានសម្រាប់លើកជាយោបល់ និង អនុសាសន៍ជូន ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹងភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និង ជម្រុញឲ្យការងារពាក់ព័ន្ធលើកកម្ពស់សមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និងជនងាយរងគ្រោះ ដើម្បីឈានឆ្ពោះទៅសម្រេចបាន គោលដៅអភិវឌ្ឍ-សហសវត្ស និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិសង្គម ស្ត្រីជាមាតានៃពិភពលោក រីឯយុវវ័យ និង កុមារគឺជាទំពាំងស្នងប្ញសី្ស ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប ( ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior