logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមន្ត្រីរាជការ និស្សិត ព្រមទាំងបានប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើ
97
05-Jan-2018
Sub-nation news
Link

រយៈពេល ២១ឆ្នាំ កន្លងមកនេះ (១៩៩៥-២០១៦) បណ្តាលនិសិត្សសរុបប្រមាណ ៣៨៩៧នាក់ ក្នុងនោះស្រី ១១២៣នាក់ បានទទួលបរិញ្ញាបត្រ បរិញ្ញាបត្ររង ពីសាលាជាតិកសិកម្មខេត្តកំពង់ចាម។ ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមន្រ្តីរាជការ និស្សិត នៃសាលាជាតិកសិកម្មខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមន្រ្តីរាជការ និស្សិត ព្រមទាំងបានប្រគល់វិញ្ញាបនបត្រ និងប័ណសរសើ ដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលរដ្ឋាននៃសាលាជាតិកសិកម្មនេះផងដែរ។កម្មវិធីបានប្រារព្ធឡើងនៅ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨។ សូមគូសបញ្ជាក់ផងដែរថារយៈពេល ២១ឆ្នាំ នេះ (១៩៩៥-២០១៦) បណ្តាលនិសិត្សសរុបប្រមាណ ៣៨៩៧នាក់ ក្នុងនោះស្រី ១១២៣នាក់ បានទទួលបរិញ្ញាបត្រ បរិញ្ញាបត្ររង ពីសាលាជាតិកសិកម្មខេត្តកំពង់ចាម ក្នុងនោះដែរ សិស្សថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តកសិកម្ម ចំនួន ២២៤៣នាក់ ស្រី ៥៧៥នាក់ ដោយក្នុងចំណោមសិស្សទាំងនោះ សិស្សដែលទទួលអាហារូបករណ៍ចំនួន ៩៨៧នាក់ ស្រី ៣៧៦នាក់ ខណៈដែលសិស្ស បង់ថ្លៃសាលាចំនួន ១២៥៦នាក់ ស្រី ១៩៩នាក់ ដោយឡែកសិស្សថ្នាក់បរិញ្ញបត្ររងបច្ចេកទេសកសិកម្មមានចំនួន ១៦៥៤នាក់ ស្រី ៥៤៨នាក់។ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ នេះសិស្សគ្រប់គម្រិតបាននិងកំពុងសិក្សា នៅសាលាជាតិកសិកម្មកំពង់ចាម មាន ចំនួន ៧០១ នាក់ ស្រី ២៩២នាក់ ផ្នែកអាហារូបករណ៍ ចំនួន ៥៨៧នាក់ (ស្រី ២៦១នាក់) ខណៈដែលសិស្សផ្នែកសិក្សាបង់ថ្លៃមានចំនួនតែ ១១៤នាក់(ស្រី៣១នាក់)ប៉ុណ្ណោះ ដែលនេះជាសញ្ញាបញ្ជាក់អោយឃើញថា ចំនួន និសិត្សដែលមានសញ្ញាបត្រមធម្យសិក្សាទុតិយភូមិ ដែលប្រលងអាហារូបករណ៍ចូលសិក្សាក្នុងសាលាជាតិកសិកម្មមានកំរិតខ្ពស់គួរអោយកត់សម្គាល់ផងដែរ។ មានប្រសាសន៍ក្នុងការជួបសំណេះសំណាលោះឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កាវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដ៏ល្អបំផុត ។ឯកឧត្តម បានបន្ថែមទៀតថា មានចំណេះដឹងពិតប្រាកដ នោះមិនអាចមានកណ្ដៀរមកកោរ រឺកណ្តុលមកកាត់បាននោះទេ ដោយឡែកការមានប្រសាសន៍បែបនេះគឺធ្វើឡើង ស្របពេលដែរប្រទេសកម្ពុជាកំពុងត្រូវការនូវធនធានមនុស្សជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេស មួយនេះអោយរីកចំរើន ទៅមុខជាលំដាប់។ បន្ថែមពីការសំណេះសំណាលនោះដែរឯកឧត្តម បានមានប្រសាសន៍ថាគោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល នៅឆ្នាំ២០១៨នេះ បងប្អូនកម្មការិនី ដែលបានសម្រាលកូន នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភថវិកា ម្នាក់ ៤០ម៉ឺនរៀល ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយៈ បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) ។ ចំពោះប្រាកបៀវត្តន៍របស់មន្រ្តីរាជការស៊ីវិលជាគ្រូបង្រៀន ក្នុងខែមករា ដល់ខែមិនា មានចំនួន ១.០១៤.៤៥០រៀល ដោយឡែកនៅខែ មេសាខាងមុខនេះនឹងត្រូវបន្ថែម ១០ម៉ឺនរៀលទៀតពីលើប្រាក់បៀវត្តន៍បច្ចុប្បន្នគឺ ១.១១៤.៤៥០រៀល។ ឯកឧត្តមឯកឧត្តម គួច ចំរើន ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ខិតខំបំពេញភារកិច្ចក្នុងការសិក្សាឲ្យបានល្អប្រសើរ ដើម្បីយកចំណេះដឹងដែលសន្សំបានពីការសិក្សា រៀនសូត្រយកទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ និងត្រូវតែបង្កើនការសិក្សាស្រាវជ្រាវបន្តទៀតដើម្បីដើរឲ្យទាន់ទៅនឹង ការវិវឌ្ឍន៍ឥតឈប់ឈរនៃបច្ចេកទេស វិទ្យាសាស្រ្តតាមវិស័យនីមួយៗ។សង្ឃឹមថានិស្សិត ទាំងអស់ នឹងខិតខំរៀនសូត្របន្តដើម្បីទទួលបានសញ្ញាបត្រខ្ពស់ជាងនេះថែមទៀតឆ្លើយតបនិងនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធឲ្យមានសមត្ថភាព បច្ចេកទេស និងគុណភាព ល្អប្រសើរឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាតិនិងអន្តរជាតិ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior