នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងជុំវិញសួនកុមារ និងផ្លូវខាងក្រោយសាលាខេត្ត ដែលគ្រោងនឹងធ្វើការកែលម្អដោយត្រូវរៀបចំក្រាលការ៉ូឡាថ្មី នាពេលឆាប់ៗខាងមុខនេះ ។ គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតដែលនឹងត្រូវអនុវត្ត និងលេចរូបរាងឡើងនៅដើមឆ្នាំ២០១៨នេះ បន្ទាប់ពីគម្រោងស្ថាបនាច្រាំងទន្លេវ៉ៃគោ ហើយក៏ជាគម្រោងមួយដែលស្ថិតក្នុងយុទ្ធសាស្រ្ត និងទិសដៅរបស់ឯកឧត្ដមអភិបាលខេត្តក្នុងការកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង ដើម្បីចូលរួមចំណែកឲ្យបានកាន់តែខ្លាំងក្លាថែមទៀតក្នុងការជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨)