logo
Header Logo
News Detail
thumbnail
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អញ្ចើញចែកវិញ្ញាបនបត្រសម្កាល់ម្ចាស់អចលនវត្ថុនិងមោគភាពនៃប័ណ្ណសម្គាលសិទ្ធកាន់កាប់ប្រើបាស់ដីធ្លី ជូនប្រជាពលរដ្ឋនៅសង្កាត់កាចាញ ក្រុងបានលុង
95
22-Oct-2019
Sub-nation news
Link

      នៅរសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០១៨ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ចំនួន១,៤១០ក្បាលដីជូនប្រជាពលរដ្ឋចំនួន១,០៤១គ្រួសារ ស្មើនឹង៣ភូមិ នៅសង្កាត់កាចាញ ក្រុងបានលុង។

      នាឱកាសនេះ ឯកឧត្តម នៃគណៈអភិបាលខេត្តរតនគិរី មានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។ ឯកឧត្ដមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដីធ្លី ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

      ឯកឧត្ដមបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជា ឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការ ប្រើ ប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ជៀសវាង ការ ធ្លាក់ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើផ្សេងៗទៀតនាំឲ្យមានការលំបាកដល់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់។
ទាក់ទងនឹងសភាពការណ៍នយោបាយនាពេលបច្ចុប្បន្នរបស់ប្រទេសជាតិឯកឧត្តមបានលើកឡើងពីកលល្បិចដ៏ពិសពុលរបស់ទណ្ឌិត សម រស្ស៊ី និងក្រុមឧទ្ទាមក្រៅច្បាប់របស់ខ្លួនដែលមានបំណងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួតរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈការអំពាវនាវអោយប្រជាពលរដ្ឋនិងកងទ័ពក្រោកឈរបាស់បោផ្តួលរំលំរដ្ឋាភិបាលុំ។ ឯកឧត្តមបានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកពួកក្រុមឧទ្ទាមក្រៅច្បាប់នេះអោយសោះ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគីរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior