logo
Header Logo
News Detail
thumbnail
ព្រឹត្តិការណ៍តាំងពិពណ៍ពាណិជ្ជកម្ម ក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០១៨ ក្នុងខេត្តព្រះសីហនុ
146
30-Dec-2017
Sub-nation news
Link

ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន បើកសម្ពោធការតាំងពិពណ៍ពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងឪកាស អបអរសាទរបុណ្យឆ្លងឆ្នាំសកល២០១៧ - ២០១៨ ខេត្តព្រះសីហនុ     សភាជាណិជ្ជកម្មខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍តាំងពិពណ៍ពាណិជ្ជកម្ម ក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកល រយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៧ នៅឆ្នេរឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិ បាលនៃគណអភិបាលខេត្ត និងលោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។     លោកឧកញ៉ា ឡាវ កាំង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា ការរៀបចំព្រឹត្តិកសរណ៍តាំងពិពណ៍ពាណិជ្ជកម្មខេត្តព្រះសីហនុ លើកទី៦នេះ មានស្តង់ចំនួន១៥០ បានដាក់តាំងលក់ផលិតផលមានដូចជា ភេសជ្ជះគ្រប់មុខ សំលៀកបំពាក់ គ្រឿងសំណង់ ម្ហូបអាហារ គ្រឿងអលង្កា គ្រឿងអគ្គីសនី សម្ភារះផ្ទះបាយ ផលិតផលថែរក្សាសុខភាព និងសេវាកម្មទេសចរណ៍ជាដើម  ។       លោកឧកញ៉ា ឡាវ កាំង បន្តថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត  និងមានការចូលរួមពីវិស័យឯកជន ធ្វើឲ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីក ចម្រើនមានសំណង់ ហេដ្ឋារចនាសម្ពន្អ័ និងសមិិទ្ធិផលនានាត្រូវបានពង្រីកជាបន្តបន្ទាប់ ពិសេសនៅក្នុងឆ្នាំ២០១៧ កំណើននៃការវិនិយោគសាងសង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស ក្រុមហ៊ុន ពីសំណាក់វិនិយោគគិន មានការកើនឡើងហ៉ាងគំហុក បានអភិវឌ្ឍន៍ដល់ទីក្រុង និងជនបទថែមទៀតផង អាស្រ័យដោយខេត្តព្រះសីហនុមានសក្តានុពលយ៉ាងធំធេង និងមានកំណើនជើងហោះហើរត្រង់ពីបរទេសមកកាន់ខេត្តព្រះសីហនុ មានការកើនឡើង នាំមកនូវភ្ញៀវទេសចរ និងអ្នកវិនិយោគគិនមកកាន់ខេត្តព្រះសីហនុមានការកើនជាលំដាប់ ហើយសង្ឃឹមថា ការដាក់តាំងពិពណ៍ពាណិជ្ជកម្ម និងពិធីអបអរសារទរបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូល ២០១៨ និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមលេងកម្សាននៅខេត្តព្រះសីហនុកាន់តែច្រើនជាងឆ្នាំកន្លងមក ។      ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុអញ្ជើញបើកសម្ពោធកាត់ខ្សែបូរការតាំងពិពណ៍ពាពិជ្ជកម្មខេត្តព្រះសីហនុ នៅឆ្នេរឯករាជ្យស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ដោយគូសបញ្ជាក់ថា សម្រាប់ការតាំងពិពណ៍ពាណិជ្ជកម្មឆ្នាំនេះ គឺជាលើកទី៦ ដែលសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍  និងមានការចូលរួមពីវិស័យឯកជន បានរៀបចំឲ្យមានព្រឹត្តការណ៍នេះឡើង ដើម្បីអបអរសាទរឪកាសបុណ្យឆ្លងឆ្នាំសកល ២០១៧ ឈានចូល២០១៨នាពេលខាងមុខ ។ ហើយព្រឹត្តការណ៍នេះបានក្លាយជាព្រឹត្តិ ការទេសចរណ៍ដ៍សប្បាយរីករាយ ក្នុងឪកាសឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ និងបានបង្ហាញអំពីភាពជាដីគូរវាងរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៍សម្បុបែបរបស់ខេត្តព្រះសីហនុ និងរួមចំណែកការអភិវឌ្ឍខេត្ត ដែលធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនគួរឲ្យកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើឡើង ក្នុងនោះប្រាក់ចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន ២,០១០ដុល្លាអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៧,៩ភាគរយក្នុងមួយឆ្នាំ ធ្វើឲ្យអត្រាភាពក្រីក្របានចុះមកនៅត្រឹម ១៣,៧៣ភាគរយ ប៉ុណ្ណោះ ។       ឯកឧត្តម យន្ត មីន បានបន្តថា ខេត្តព្រះសីហនុ ជាខេត្តមួយសម្បុរទៅដោយធន ធានធម្មជាតិ និងជាប៉ូលសេដ្ឋកិច្ចដ៍សំខាន់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានធនធានធម្មជាតិតំបន់ឆ្នេរ លើគោក និងជីវះចម្រុះក្នុងទឹកនៃខេត្តព្រះសីហនុ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ដ៍ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក និងកម្សាន្តបានយ៉ាងច្រើនកុះករ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធិនាមថា ឆ្នេរសមុទ្រកម្ពុជា ជាតារារះនាទិសនារតី ។ ហើយសង្ឃឹមថា ការតាំងពិពណ៍ពាណិជ្ជកម្មលើកទី៦ នៅខេត្តព្រះសីហនុ ក្នុងឪកាសអបអរសាទបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ និងទទួលបានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តមានការកើនឡើងជាងឆ្នាំកន្លងមកជាក់ជាមិនខាន ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior