logo
Header Logo
News Detail
thumbnail
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនៅរដ្ឋបាលសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
30
30-Dec-2017
Sub-nation news
Link

នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៧នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាព អំពីការអនុវត្តតួនាទី ភារកិច្ច និង ច្បាប់ពាក់ព័ន្ធ ដល់ថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ក្រោមអធិបតីភាពរបស់ លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពមានការពាក់ព័ន្ធ អង្គការដៃគូ និងអាជ្ញាធរស្រុក មេឃុំ កម្លាំង សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងសិស្សានុសិស្សចូលរួម ជាសិក្ខាកាម សរុប ៨១នាក់ ស្រី ៣២នាក់ ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ច និង យន្តការគាំទ្រ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងសមត្ថភាព និង កិច្ចសហការរវាងស្ថាប័ន និង ដៃគូពាក់ព័ន្ធលើការអនុវត្តច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទជាដើម ។ ក្នុងកិច្ចស្វាគមន៍របស់លោក នឹម សុវណ្ណ អភិបាលរងនៃគណៈអភិបាលស្រុកប្រាសាទបាគង ក៏បានបញ្ជាក់ថា ចំពោះ ប្រជាពលរដ្ឋនៅក្នុងស្រុង សំខាន់មនុស្សដែលពេញកម្លាំង បានធ្វើចំណាកស្រុកទៅធ្វើពលកម្មនៅក្រៅស្រុក មួយចំនួនទៅដោយស្របច្បាប់ មួយចំនួនទៅដោយខុសច្បាប់ ដែលងាយរងគ្រោះនូវការជួញដូរមនុស្ស ដែលជាការព្រួយបារម្ភរបស់អាជ្ញាធរផងដែរ ។ មានប្រសាសន៍នោះលោកស្រី យូ សុភា បានលើកឡើង ពីការអភិវឌ្ឍលើគ្រប់វិស័យ តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតខ្ពស់លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មផ្លូវភេទ លើស្ត្រី កុមារ និង ជនងាយរងគ្រោះ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍ជាគន្លឹះសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ និង ជម្រុញឲ្យគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ខិតខំអនុវត្តច្បាប់ និង សហការកាន់តែខ្លាំងក្លាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ អន្តរជាតិ និងជម្រុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើមី្បរួមចំណែកលុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជាស្ថាពរ ។ លោកស្រី ក៏បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រាំរ៉ៃ មួយដែលកើតមាននៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក។ ក្នុងចំណោមឧក្រិដ្ឋកម្មដទៃទៀតដែលបាននឹងកំពុង តែធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមនុស្ស និងប្រទេស។ ម៉្យាងទៀតប្រជាពលរដ្ឋមួយចំនួនធំ បាននិងកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ នូវអំពើជួញដូរមនុស្ស តាមរយៈការកេងប្រវ័ញ្ចគ្រប់រូបភាព លើការរំលោភបំពានលើសិទ្ធសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបំផ្លាញដល់រាងកាយ និងបញ្ញាស្មារតីជនរងគ្រោះ ដែលបញ្ហាទាំងនេះ ធ្វើឲ្យមានវិបត្តិក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និង លុបបំបាត់ទាន់ពេលវេលានោះ ។ លោកស្រី បានគូសបញ្ជាក់ទៀតថា កិច្ចការទាំងនេះចាំបាច់ទាមទារឲ្យយើងគ្រប់គ្នាត្រូវតែចូលរួម ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដោយមិនអាចខ្វះមួយណាបានឡើយ ។ ម៉្យាងទៀតគ្រប់បណ្តាក្រុង ស្រុកណាមួយក៏មិនអាចលុបបំបាត់ នូវបទឧក្រិដ្ឋជួញដូរមនុស្សតែឯកបានឡើយ ។ ដើមី្បធ្វើកិច្ចការទាំងនេះបាន គឺទៀមទារឲ្យមាននូវការបណ្តុះបណ្តាលនូវចំណេះដឹងដូចគ្នា ដោយមានឆន្ទះ និង ការប្តេជ្ញាចិត្តខ្ពស់ ដើមី្បអនុវត្តភារកិច្ចនេះ ប្រកបទៅដោយការទទួលខុសត្រូវ និង មានកិច្ចសហការល្អ ក្នុងការឆ្ពោះទៅកាន់គោលដៅរួមតែមួយ ដើមី្បសេចក្តីសុខសាន្តរបស់មនុស្សជាតិ ។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់របស់ គ្រូវឧទ្ទេស និង ចូលរួមផ្លាស់ប្តូរ នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើមី្បទទួលបាននូវចំណេះដឹង យកទៅអនុវត្តបន្ត ក្នុងការបង្កើនកិច្ចសហការជា មួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior