logo
Header Logo
News Detail
thumbnail
ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
152
30-Dec-2017
Sub-nation news
Link

នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត សរុប ១៤៦នាក់ ។ ពិធីសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព បង្កើតភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងរវាងមន្ត្រីរាជការ និងមន្ត្រីរាជការទាំងអស់ ក៏ដូចជាដើម្បីស្វាគមន៍ការឈានចូលមកដល់នៃឆ្នាំថ្មី ឆ្នាំសកល ២០១៨ ។ ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់សាលាខេត្តទាំងអស់ ដែលកន្លងមក បានរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងល្អប្រសើរ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ នាំឲ្យសម្រេចបាននូវលទ្ធផលដ៏គួរជាទីមោទនៈទាំងការងារអភិវឌ្ឍន៍ខេត្ត ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការសម្របសម្រួលដោះស្រាយបញ្ហាឆ្លើយតបនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះលោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត លោកទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ និងមន្ត្រីព័ត៌មានវិទ្យាថ្នាក់ខេត្ត ដែលនឹងត្រូវបញ្ចប់កិច្ចសន្យានៅដំណាច់ឆ្នាំ២០១៧នេះ ក្នុងរយៈពេលនៃការបំពេញការងាររបស់ខ្លួននារយៈពេលជិត ២ឆ្នាំកន្លងមក បានសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត ក្នុងការជួយសម្របសម្រួលគាំទ្រដល់ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងនានានៅមូលដ្ឋានឲ្យប្រព្រឹត្តទៅបានត្រឹមត្រូវ ស្របតាមផែនការ ជាពិសេសបានជួយសម្របសម្រួលដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ។ ក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏មានមតិផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អរវាងគ្នាក្នុងការបំពេញតួនាទីភាកិច្ចដើម្បីលទ្ធផល និងប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ត្រូវគោរពម៉ោងពេលចូលបម្រើការងារឲ្យបានទៀងទាត់ ជាពិសេសត្រូវខិតខំស្វែងយល់ សិក្សា និងរៀនសូត្រពីចំណេះដឹងថ្មីៗបន្ថែមទៀតឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឯងផង និងដើម្បីបង្កើននូវផលិតភាពការងាររបស់អង្គភាពផង ។ នៅចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត សរុបចំនួន ១៤៦នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ដោយឡែកសម្រាប់លោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងសហការីសរុបចំនួន ៣នាក់ ម្នាក់ៗទទួលបានប័ណ្ណសរសើររបស់រដ្ឋបាលខេត្ត ១ វត្ថុអនុស្សាវរីយ៍ ១ និងថវិកា ១០ម៉ឺនរៀល ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior