logo
Header Logo
News Detail
thumbnail
(ខេត្តមណ្ឌលគិរី)៖ ពិធីចែកមួកសុវត្ថិភាពចំនួន ១០០មួក ដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព
70
29-Dec-2017
Sub-nation news
Link

ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ដែលកើតមានជារៀងរាល់ថ្ងៃ ធ្វើឲ្យមានប្រជាពលរដ្ឋរងគ្រោះរហូតដល់បាត់បង់ជីវិត ដោយសារតែមិនមានពាក់មួកការពារសុវត្ថិភាព នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំ មន្រ្តីរាជការជុំវិញខេត្ត ចុះធ្វើយុទ្ធនាកាចែកមួកសុវត្ថិភាព ចនួន ១០០សម្រាប់ ជូនដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៏តាមទ្រូងផ្លូវ ដែលភាគច្រើនពួកគាត់ជិះម៉ូតូមិនមានពាក់មួកការពារ។ យុទ្ឋនាការចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរដោយទោចក្រយានយន្តនេះ បានធ្វើឡើងនៅរង្វង់មូលគោព្រៃ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការចុះយុទ្ឋនាការចែកមួកសុវត្ថិភាពនេះជាលើកទី២ហើយ ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ដែលកើតមានជារៀងរាល់ថ្ងៃ ធ្វើឲ្យមានប្រជាពលរដ្ឋរងគ្រោះរហូតដល់បាត់បង់ជីវិត ដោយសារតែមិនមានពាក់មួកការពារសុវត្ថិភាព។ ឯកឧត្តម អភិបាលខេត្ត បន្តថា សកម្មភាពចុះចែកមួកដល់អ្នកបញ្ជាទោចក្រយានយន្តនាពេលនេះ គឺជាការដាស់ស្មារតីដល់អ្នកបើកបរទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាពក្នុងពេលបើកបរ ព្រោះនៅពេលមានការប៉ះទង្គិចដោយប្រការណាមួយ មួកសុវត្ថិភាពអាចការពារក្បាលរបស់អ្នក ពីគ្រោះថ្នាក់ទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។ លោក ម៉ៅ ធនារក្ស ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តបានឲ្យដឹងថា យុទ្ឋនាការនេះក្រៅពីចែកមួកជូនដល់ប្រជាពលរដ្ឋនឹងអ្នកដំណើរ មន្ត្រីជំនាញនឹងសមត្ថកិច្ចផ្នែកចរាចរណ៏ ក៏បានអប់រំផ្សព្វផ្សាយ ដល់អ្នកធ្វើចរាចរណ៏តាមទ្រូងផ្លូវទាំងឡាយ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យា ស្រ័យ នឹងគោរពច្បាប់ចរាចរណ៏ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់។ លោកប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្ត ក៏បានបញ្ជាក់ដែរថា ការធ្វើសកម្មភាពចែកមួកសុវត្ថិភាពនេះ គឺបានធ្វើរួមគ្នាទូទាំងប្រទេសក្នុងថ្ងៃតែមួយ លើការឡើងកម្ពស់សុវត្ថិភាពរបស់អ្នកដំណើរ បង្ការគ្រោះថ្នាក់នានាដែលកើតមានជាយថាហេតុ ជាពិសេសចំពោះអ្នកបើកបរម៉ូតូដែលមិនពាក់មួកការពារ ឲ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាពិសេសត្រូវពាក់មួកគ្រប់ពេលធ្វើដំណើរ៕ ស៊ីផុន ហ៊ុងគ្រី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior