logo
Header Logo
News Detail
thumbnail
ពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត
117
29-Dec-2017
Sub-nation news
Link

ថ្ងៃព្រហស្បតិ៍ទី១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧៖ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា។ នាឱកាសនោះដែលឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមអ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងបានជម្រាបជូនដោយសង្ខេបអំពីស្ថានភាពភូមិ សាស្រ្ត និងលទ្ធផលការងារចម្បងដែលខេត្តព្រះសីហនុបានសម្រេចបាន ជូនដល់ឯកឧត្តមប្រធាន គណៈប្រតិភូតអមដំណើរ រួមទាំងសមាជិក សមាជិការ បានជ្រាប។ ជាមន្តឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា ក៏បានមានប្រសាសន៍ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាពនៃបញ្ហាគតិយុត្ត ដោយបានរៀបចំជា៣ផ្នែក ទី១ ការស្វែងយល់ដោយសង្ខេបអំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទី២ ខ្លឹមសារសង្ខេបនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាលើការពិនិត្យធម្មនុញ្ញភាព នៃច្បាប់ស្តីពីវិសោធកម្មច្បាប់ពាក់ព័ន្ធការបោះឆ្នោតទាំង៤ គឺ ច្បាប់ស្តីពី (ក) វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងដំណាងរាស្រ្ត (ខ) វិសោធកម្មច្បាប់ស្តីពីការបោះធ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (គ)វិសោធកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ឃ) វិសោធកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទី៣ សេចក្តីសន្និដ្ឋានលើបច្ចុប្បន្នភាព នៃបញ្ហាគតិយុត្តនៅកម្ពុជា។ បន្ថែមពីលើនោះដែលឯកឧត្តមក៏បានអនុញ្ញាត្តិអោយ ឯកឧត្តម តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាប្រឹក្សារដ្ឋធម្មនុញ្ញ ថ្លែងលំអិតពីខ្លឹមសារដែលឯកឧត្តមបានរៀបរាប់ខាងលើ

ប្រភពព័ត៌មាន ៈ រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior