logo
Header Logo
News Detail
thumbnail
សកម្មភាពចុះត្រួតពិនិត្យការអនុវត្តការដកឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប
93
28-Dec-2017
Sub-nation news
Link

កាលពីរសៀលថ្ងៃពុធ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែ ធ្នូ គ.ស២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមទាំងឯកឧត្តម លោកជំទាវ អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ លោកស្រី យូ សុភា អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យ ពីសកម្មភាពរបស់ក្រុមការងារ ក្នុងការអនុវត្តផ្សព្វផ្សាអនុក្រឹត្សលេខ ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុប ចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅសង្កាត់ចុងឃ្នៀស ក្រុង ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលបន្ទុកផែន អន្តោប្រវេសន៍ លើការគ្រប់គ្រងជនបរទេសនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា តាមការត្រួតពិនិត្យរបស់ក្រុមការងារបានរក ឃើញ និង ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្នុងខេត្ត ទាំងស្រប ច្បាប់ និង មិនប្រក្រតី មានចំនួន ៦៣៤ឯកសារ ក្នុងនោះឯកសារត្រឹមត្រូវ ៤៤១ឯកសារ និងមិនប្រក្រតី១៩៣។ ក្នុងកិច្ចពិភាក្សានោះឯកឧត្តម វ៉ា ឈួដា ក៏បានបំពេញនូវសំណូមពររបស់អាជ្ញាធរខេត្ត ក្នុងការជួយសម្រួល ការធ្វើដំណើរប្រចាំថ្ងៃទៅមកតាមផ្លូវទឹក ក្នុងការបំពេញការងារ ព្រមទាំងដោះស្រាយអាហារក្នុងមួយថ្ងៃ មួយពេល ដើមី្បឲ្យកិច្ចការនេះបានរួចរាល់នៅមុនខែ កក្កដា ឆ្នាំ២០១៨ផងដែរ។ ឆ្លងតាមលទ្ធផលក្នុងកិច្ចពិភាក្សា ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹម លេខ ក៏បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍នេះ នៅលើពិភពលោក ជាបញ្ហាសកលទៅហើយ ដោយនៅគ្រប់បណ្តាប្រទេសនីមួយៗ ក៏មានប្រជាពលរដ្ឋបានធ្វើទេសន្តរប្រវេសន៍ និង ជនបរទេសអន្តោប្រវេសន៍ ដូចនៅកម្ពុជាយើងផងដែរ។ ក្នុងនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានធ្វើការណែ នាំមួយចំនួន ដល់ក្រុមការងារជំនាញ ដែលជាកម្លាំងនគរបាលជាតិ គឺត្រូវធ្វើការផ្សារភ្ជាប់ទៅនឹងច្បាប់ អង្គការវិន័យ និងក្រមសីលធម៌ ដើមី្បធ្វើការជៀសវាងកុំឲ្យមានការប៉ះពាល់ដល់បងប្អូនជនបរទេសអន្តោប្រវេសន៍ មានការភ័យខ្លាច និងធ្វើការគេចវេស មិនបានចូលខ្លួនមកធ្វើការបំពេញ បែបបទ។ ក្រុមការងារយកចិត្តទុកដាក់ និងត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ទៅលើរាល់លិខិតស្នាមដែលបានប្រើប្រាស់នាពេលកន្លងមក ព្រមទាំងជៀសវាងការទទួលសំណូក ធ្វើឲ្យបានមុន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស នគរបាលជាតិ។ ក្នុងនោះឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម វ៉ា ឈួដា ដែលបានជួយសម្រួលនូវផលលំបាកដល់ក្រុមការងារ ធ្វើការចុះបញ្ជីនេះ ក្នុងការជម្រុញ ពន្លឿនលើកិច្ចការនេះ ទៅតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ដែល ចូលមកស្នាក់នៅលើទឹកដីនៃភូមិសាស្ត្ររបស់យើង ដោយពិនិត្យទៅលើសំណុំឯកសារចូលមកស្នាក់នៅឬមកប្រកបរបរអាជីវកម្មផ្សេងៗជាដើម និង ជម្រុញឲ្យពួកគាត់ទាំងនោះចូលមកបំពេញឯកសារ សុំស្នាក់នៅសារជាថ្មីឡើងវិញ ឲ្យស្របទៅតាមនីតិវិធីច្បាប់កម្ពុជា៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior