logo
Header Logo
News Detail
thumbnail
(ខេត្តស្វាយរៀង)៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ថ្មី ១ខ្នង ២ជាន់ មាន ៦បន្ទប់ នៅសាលាបឋមសិក្សាចារ ស្ថិតនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ
89
28-Dec-2017
Sub-nation news
Link

នៅថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម តូច ប៉ូលីវ៉ាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ថ្មី ១ខ្នង ២ជាន់ មាន ៦បន្ទប់ នៅសាលាបឋមសិក្សាចារ ស្ថិតនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ចាន់ ណារិន ប្រធានកម្មវិធីរបស់អង្គការឆាលហ្វាន់កម្ពុជា លោក ហែម សារិទ្ធ អភិបាលរងស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាព មេឃុំ បងប្អូនប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៨០០នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានសូមថ្លែងអំណរគុណចំពោះអង្គការឆាលហ្វាន់កម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេសទាំងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំក្នុងខេត្តស្វាយរៀងជាច្រើន ក្នុងនោះមានអាគារសិក្សាថ្មី ១ខ្នង ២ជាន់ មាន ៦បន្ទប់ ដែលសាងសង់អំពីបេតុងប្រក់ក្បឿងនេះ ជាសមិទ្ធផលដែលសម្ពោធ និងដាក់ឲ្យប្រើប្រាស់បន្ទាប់ពីការសម្ពោធសាលាជំនាន់ថ្មីនៅសាលាបឋមសិក្សាស្វាយប្រហូតនិងអនុវិទ្យាល័យគោកព្រីង ក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ នាពេលថ្មីៗកន្លងមក ។ ឯកឧត្តមបន្តថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតបានធ្វើឲ្យខេត្តស្វាយរៀងមានការអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំក៏មានការីកចម្រើនគួរឲ្យមោទនៈ ដោយមានគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនគ្រប់ភូមិសិក្សាទាំងនៅជនបទ និងទីក្រុង ។ ក្នុងឱកាសនោះផងដែរ ជំនួសមុខឲ្យឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវជួយថែរក្សាការពារសមិទ្ធផលថ្មីស្រឡាងនេះដើម្បីជាគុណប្រយោជន៏សម្រាប់កូនចៅរបស់ខ្លួន ហើយត្រូវដាក់អាគារសិក្សានេះជារបស់យើងទាំងអស់គ្នា ។ បន្ទាប់មកឯកឧត្តមអភិបាលរងខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីនេះ ផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង(ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior