logo
Header Logo
News Detail
thumbnail
(ខេត្តបាត់ដំបង)៖ កិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់
120
27-Dec-2017
Sub-nation news
Link

រសៀលថ្ងៃទី អង្គារ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត ស្នងការ ស្នងការរងគរបាលខេត្ត មេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងតំណាងសមាគមជនជាតិវៀតណាម ក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង បានមានប្រសាសន៍ និងសំណូមពរដល់មន្រ្តីនគរបាល និងអាជ្ញាមូលដ្ឋានឲ្យជួយសហការគ្នាក្នុងការអនុវត្តច្បាប់ និងចំណាត់ការផ្សេងៗទាក់ទងនឹងជនបរទេសដែលរស់នៅខុសច្បាប់ ឬកាន់កាប់ និងប្រើប្រាស់ឯកសារដោយខុសនីតិវិធី ឬផ្ទុយពីលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ។ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ និងកោតសរសើរដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងនូវតួនាទីភារកិច្ចរបស់ខ្លួន និងសុំឲ្យជំរុញបន្ថែមក្នុងការអនុវត្តនូវចំណាត់ការនេះ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសហការឲ្យបានទូលំទូលាយជាពិសេសមន្រ្តីនគរបាលជំនាញ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង ( ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior