logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូអញ្ចើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ ប៊ូ ថង នៅខេត្តមណ្ឌលគិរី
51
18-Sep-2019
Sub-nation news
Link

         ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

         សពលោក ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងគេហដ្ឋាន លេខ១៤៧ ស្ថិតភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

        ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចាត់ទុកមរណភាពរបស់លោក ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

        ឯកឧត្តមបានថ្លែងថា «ក្នុងឱកាសប្រកបដោយសមាទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក ព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕

ប្រភពៈ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior