logo
Header Logo
News Detail
thumbnail
អំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ចែកជូនប្រជាពលរដ្ឋ ៤៧១គ្រួសារ នៅស្រុកកំពងង់សៀម ខេត្តកំពង់ចាម
56
18-Sep-2019
Sub-nation news
Link

        ដើម្បីរួមចំណែកសម្រាលបន្ទុកការលំបាក ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅស្រុកកំពង់សៀម ចំនួន ៤៧១គ្រួសារ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា អំណោយទាំងនេះ គឺបានមកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បី ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។  អំណោយរបស់កាកបាទក្រហម រួមជាមួយនិងអំណោយ របស់កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤៧១គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្គរ ២បេ មី ១កេស ត្រីខ ១០កំប៉ុង ។ 
     គួររំលឹកថា ក្នុងចំណោម ១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រជាពលរដ្ឋចំនួន ០៩ឃុំ  បានទទួលរងប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ក្នងនោះ ប្រជាពលរដ្ឋ ០៥ឃុំ ស្មើនឹង ៤៧១គ្រួសារ បានជំលៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន ១៦កន្លែង ដែលក្នុងនោះមាន ÷ ឃុំរអាង ឃុំកៀនជ្រៃ ឃុំគគរ ឃុំកោះមិត្ត និងកោះរកា ៕

ប្រភពៈ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior