logo
Header Logo
News Detail
thumbnail
គណៈបញ្ជាការឯកភាពរដ្ឋខេត្តស្វាយរៀង ដាក់ទិសដៅពង្រឹងការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ
38
29-Aug-2019
Sub-nation news
Link

      នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋខេត្ត ដើម្បីពិនិត្យ និងដាក់ចេញនូវ​ទិសដៅការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត នារសៀលថ្ងៃពុធ ទី២៨ ខែ​សីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកង​រាជ​អាវុធ​ហត្ថ មេបញ្ជាការរងប្រតិបត្តិការសឹករងខេត្ត ស្នងការរងនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រី​ពាក់ព័ន្ធ​មួយ​​ចំនួន។
     នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅការងារបន្តសំខាន់ៗមួយចំនួនរួមមាន៖ ១.ត្រូវបង្កើនការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែសកម្ម និងផុលផុស ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឲ្យកាន់តែទទួលបានលទផលល្អប្រសើរថែមទៀត ព្រមទាំងត្រូវអនុវត្តវិធានការច្បាប់​ឲ្យបាន​តឹងរ៉ឹង ចំពោះឧក្រិដ្ឋជនគ្រឿងញៀន, ២.ត្រូវបង្កើនការពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍​ផ្លូវគោកឲ្យ​បាន​តឹងរ៉ឹងបំផុតនៅគ្រប់មូលដ្ឋាន និងធ្វើការពិន័យដោយគ្មានលើកលែង  និងយោគយល់ចំពោះអ្នក​ដែលល្មើស​ច្បាប់, ៣.ត្រូវមានផែនការ និងវិធានការឲ្យបានច្បាស់លាស់ក្នុងកិច្ចការទប់ស្កាត់រាល់បាតុភាព​បដិវដ្តន៍ពណ៌​ដែល​កើតចេញពីក្រុមប្រឆាំងក្រៅច្បាប់, ៤.ថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបាន​ល្អប្រសើរជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅក្នុងខេត្ត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior