logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពត ចូលរួមប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត
37
27-Aug-2019
Sub-nation news
Link

      នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទិ៨ ជុំទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសាលប្រជុំសាលាខេត្ត មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ ១១៧នាក់។
      ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ដូចខាងក្រោម៖ ១.សំណូមពរ អភិបាលក្រុងស្រុក យកចិត្តទុកចំពោះបរិស្ថានអនាម័យ លើសេវាកម្មម្ហូបអាហារ និងសេវាកម្មលំនៅដ្ឋាន។ ២.សំណូមពរអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ប្រញាប់ជួសជុលផ្លូវចូលក្នុងក្រុងកំពតទាំងអស់ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ៣.ស្នើគណ:កម្មការអន្តរក្រសួង យកចិត្តទុកដាក់ លើទីតាំងទេសចរណ៍កែបថ្មី និងភ្នំបូកគោ ដែលជាទីតាំងទាក់ទាញភ្ញៀវទេសចរណ៍។ ៤.ស្នើអគ្គនាយកក្រុមហ៊ុន សុខាអូតែលបូកគោ សហការណ៍ជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើតព្រឹត្តិការណ៍ នៅលើភ្នំឲ្យកាន់តែច្រើន។ ៥.សំណូមពរជួយរៀបចំចំណតរថយន្តគ្រប់ប្រភេទ ក្នុងក្រុងអោយមានសណ្តាប់ធ្នាប់។
      បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងមក  ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រមូលសំរាមក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំថបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយមានការអញ្ជើញចូលរួម  នាយករដ្ឋបាលសាលាខេត្ត  ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល-អភិបាលរងក្រុងកំពត និងចៅសង្កាត់ទាំង៥ នៃក្រុងកំពត តំណាងក្រុមហ៊ុន GAEA សរុប ចំនួន ២១រូប ។
      នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ ដូចខាងក្រោម៖
១. ជូនអភិបាលក្រុងកំពតបន្តកិច្ចសន្យាជាមួយក្រុមហ៊ុន GAEA ប៉ុន្តែក្រុមហ៊ុនត្រូវភ្ជាប់ជាមួយនូវ របាយការណ៍ចំណូលចំណាយរបស់អជីវកម្មរបស់ក្រុមហ៊ុន និងរបាយការណ៍ មធ្យបាយដឹកជញ្ជូនសំរាម។ លើសពីនេះ ក្រុមហ៊ុនត្រូវ ធានាទទួលខុសត្រូវលើការប្រមូលសំរាមឱ្យបាន១០០% ប្រសិនបើក្រុមហ៊ុនមិនអាចបំពេញភា:រកិច្ចបាន  រដ្ឋបាលខេត្តមានសិទ្ធ បញ្ចប់កិច្ចសន្យា។ ២. ស្នើសង្កាត់យកចិត្តទុកដាក់ ណែនាំប្រជាពលរដ្ឋចូលរួមរៀបចំសណ្តាប់ធ្នាប់ តាមផ្ទះនីមួយៗ។៣.ស្នើអ្នកវិនិយោគផ្សារ ប្រគល់ការងារផ្ញើម៉ូតូ ជូនរដ្ឋបាលក្រុង ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ ឱ្យមានប្រសិទ្ធភាព។
       សូមបញ្ជាក់ថា៖ បុណ្យសមុទ្រនៅខេត្តកំពត លើកទី៨ ជុំទី២ ឆ្នាំ២០១៩  ប្រារព្ធធ្វើនៅថ្ងៃទី២០ ដល់ ២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទៈ ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior