logo
Header Logo
News Detail
thumbnail
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តបន្ទាយមានជ័យ ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវសហការគ្នា ទប់ស្កាត់ឲ្យបាននូវអំពើជួញដូរមនុស្ស ឬឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែន
33
27-Aug-2019
Sub-nation news
Link

     លោកជំទាវ  ប៉ុក  ណាឌី អភិបាលរង  នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  និងជាប្រធានគណៈ​កម្មា​ធិការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តបន្ទាយមានជ័យ បានជម្រុញដល់អ្នកពាក់ព័ន្ធត្រូវ​ទាំងអស់​សហការ​ជាមួយសមត្ថកិច្ច និងអង្គការដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវធ្វើការ​ទប់ស្កាត់ឲ្យបាននូវ​រាល់​សកម្មភាពអំពោះជួញដូរមនុស្សឆ្លងដែនទៅប្រទេសជិតខាងពិសេសស្រ្តី និងកុមារជាដើម។ លោកជំទាវ​បានធ្វើ​ការ​ជម្រុញបែបនេះ នៅព្រឹក ថ្ងៃទី២៧  ខែសីហា  នាសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ  ក្នុងកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩  របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស​ថ្នាក់ខេត្ត (គ.ខ.ប.ជ)។ លោកជំទាវបន្តថា អាជ្ញាធរមានសមត្ថកិច្ចពាក់​ព័ន្ធត្រូវចុះធ្វើការអប់រំ​ផ្សព្វផ្សាយ​តាម​គ្រប់រូបភាព  ធានាបានការចំណាក់ស្រុកប្រកបដោយសុវត្ថិភាព  និងធ្វើការទប់ស្កាត់ការ​ប្រើប្រាស់ពល​កម្មកុមារ  ដូចជាក្នុងសិប្បកម្មឡឥដ្ឋ  ការរដ្ឋានសំណង់  កន្លែងលាងរថយន្ត  ម៉ូតូ  អូសរទេះ  និងសហការ​ជាមួយអង្គការដៃគូរ  និងអង្គភាពពាក់ព័ន្ធ  ជួយដល់កូនគ្រួសារក្រីក្រ  គ្រួសារងាយរងគ្រោះ  សង្គ្រោះ កុមារ​ឲ្យរួចផុតពីពលកម្មធ្ងន់  ដោយមួយចំនួន  បានបញ្ជូនចូលសាលារៀនមួយចំនួនហួសអាយុបានបញ្ជូនទៅ​សាលាបណ្តុះបណ្តា លវិជ្ជាជីវជាបន្តបន្ទាប់  ។
     យោងតាមស្ថិតិពលករចំណាក់ស្រុកឆ្លងដែនខុសច្បាប់ប្រចាំថ្ងៃដែលភាគីថៃបញ្ជូនក្នុងឆមាសទី ១ឆ្នាំ ២០១៩ គឹតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០  ខែមិថុនា មានចំនួនសរុប៦៧៤៣នាក់, បុរស​៣៧៤៥នាក់, ស្រ្តី​២១៥៣នាក់, កុមារា៤៥២នាក់  និងកុមារី៣៩៣នាក់ ។ ក្នុងចំណោមពលករចំនួន  ៦៧៤៣នាក់  មជ្ឈម​ណ្ឌល​សំចត់ប៉ោយប៉ែត  បានធ្វើសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណរកមុខសញ្ញជនរងគ្រោះ  និងងាយ​រងគ្រោះ ដោយអំពើជួញដូរមនុស្សមានចំនួន១៣០នាក់(បុរស១៤នាក់, ស្រ្តី២២នាក់, កុមារា​២៩នាក់, កុមារី៣២នាក់) ស្មើ នឹង ៧២.២២%  ប្រៀបធៀប ផែនការប្រចាំឆ្នាំ២០១៩ (១៨០នាក់)  ក្នុងនោះ​មានពលករដែលមានបញ្ហាសុខភាព  ត្រូវបានក្រុមការងារជួយសង្គ្រោះបញ្ជូន ទៅ  មន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត  ចំនួន០៦នាក់,  ស្រ្តី ០៥នាក់  ,បុរស ០១  ,កុមារ០១នាក់  និងមន្ទីពេទ្យបង្អែកស្រុកមង្គលបូរីចំនួន០១ជាស្រ្តី៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ   

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior