logo
Header Logo
News Detail
thumbnail
អភិបាលខេត្តប៉ៃលិន ស្នើដល់សមភាគីសម្ព័ន្ធមេតីភាព ក្រុងLenfin ខេត្តShanxi ប្រទេសចិន សិក្សាពីលទ្ធភាពវិនិយោគលើសក្តានុពលរបស់ខេត្តប៉ៃលិន
67
27-Aug-2019
Sub-nation news
Link

     មានប្រសាសន៍ក្នុងឱកាសសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់សមភាគីសម្ព័ន្ធមេត្រីភាព ធ្វើការសិក្សា ពីលទ្ធភាព វិនិយោគលើសក្តានុពល​របស់ខេត្តប៉ៃលិន ជាពិសេស វិស័យកសិកម្ម និងទេសចរណ៍។ ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានមាន​ប្រសាសន៍​លើកឡើងថា ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន របស់ប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលនេះ គឺជាការបោះជំហ៊ានទៅមុខបន្ទាប់ពីរដ្ឋបាលក្រុងប៉ៃលិន បានចង​សម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិនក្នុងគោលបំណង ដើម្បី ពង្រឹង និងពង្រីក​ចំណង​​មិត្តភាព និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទីក្រុងឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើន ស្របតាមគោល​នយោ​បាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង លោកប្រធានាធិបតីចិន ស៊ីជិនពីង។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង​ប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅស្អិតល្មួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីរហូតជា​ដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំ​កំពូលរវាងសម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ស៊ីជិនពីង ប្រធានាធិបតី នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ។
      ​ជាការឆ្លើយតប លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin បានសន្យាថា នឹងខិត​ខំពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់ ឱកាស ឱ្យក្រុម​ហ៊ុនចិន មកធ្វើការវិនិយោគនៅក្នុងខេត្តប៉ៃលិនឱ្យបានច្រើន ហើយថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រតិភូក្រុង Lenfin បានមកទស្សនកិច្ចនៅខេត្តប៉ៃលិន។ ក្នុងឱកាសនោះផងដែរ លោកអគ្គលេខារង ក៍បានថ្លែងអំណរគុណ​ដល់​ព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាខេត្តប៉ៃលិនផ្ទាល់ ដែលបានបង្ហាញជំហយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោល​នយោបាយ​ចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុក មិត្តភាព កម្ពុជា . ចិន គឺ ជាមិត្តដ៏ល្អជាដៃ​គូរួម​សុខទុក្ខជាមួយគ្នាជួយគ្នាទៅវិញទៅមកអស់រយៈពេលជាង៦០ឆ្នាំមកហើយ។
     សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុងប៉ៃលិន និងក្រុង Lenfin បានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធ​មេត្រីភាពជាមួយគ្នាមានដូចជា៖ ១-ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីក​ចម្រើនរួមគ្នា, ២-សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់តំណាងរបស់ខ្លួនទៅវិញទៅមក, ៣-ភាគី​ទាំង​២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាគ្សា​រវាងថ្នាក់ដឹក​នាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ  ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២, ៤-ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior