logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបិទវគ្គស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅស្រង់ស្ថិតិ
62
26-Aug-2019
Sub-nation news
Link

     នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀប​ចំពិធីបិ​ទ​វគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវ​ភៅស្រង់​ស្ថិតិ​កំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្រោមអធិបតីភាពឯកឧត្តម យឹម សំអុល អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយ​រៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី មន្ត្រីទទួលបន្ទុក​ការ​ងារ​អត្រានុកូលដ្ឋាន សរុបចំនួន១៦៩នាក់។
     ​ឯកឧត្តម យឹម សំអុល អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានផ្តាំផ្ញើនូវចំណុច​សំខាន់ៗ​មួ​យចំនួនទៅដល់ថ្នាក់ក្រុង-ស្រុក និងថ្នាក់ឃុំសង្កាត់មានដូចតទៅ៖

អំពីក្រុង-ស្រុក៖
- ត្រូវត្រៀមលក្ខណៈជានិច្ច ពេលឃុំ សង្កាត់ស្នើសុំសៀវភៅអត្រានុកូលដ្ឋាន
- សៀវភៅអត្រានុកូលដ្ឋានត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់ទៅតាមសៀវភៅ និងទៅតាមឆ្នាំនីមួយៗ
- ត្រូវមានផែនការចុះត្រួតពិនិត្យតាមដានការអនុវត្តការងារ និងត្រូវមានឆេកលីសនៅ​តាមឃុំ-សង្កាត់​អំពីបែបបទនៃការចុះបញ្ជី
- ត្រូវធ្វើរបាយការណ៍តាមខែនីមួយៗឲ្យបានទៀងទាត់ពីស្រុកទៅឃុំ-សង្កាត់ថ្ងៃណា ហើយពីឃុំទៅក្រុង ស្រុក ថ្ងៃណា

អំពីថ្នាក់ឃុំ-សង្កាត់៖

- មេឃុំ ចៅសង្កាត់មុនចេញសំបុត្រកំណើតត្រូវពិនិត្យឲ្យបានពេញលេញមុនចុះហត្ថលេខា
- ស្មៀនមានកាតព្វកិច្ចពិនិត្យ  និងទទួលខុសត្រូវរាល់ការផ្ទៀងផ្ទាត់ឲ្យបាន២ទៅ៣ដង​ហើយប្រាកដថា​ត្រឹម​ត្រូវមុន​ដាក់​ឲ្យមេឃុំ ចៅសង្កាត់ ចុះហត្ថលេខា
- ក្នុងដែនសមត្ថកិច្ចរបស់ឃុំ ឃុំត្រូវក្តាប់ឲ្យបាននូវពេលដែលប្រជាពលរដ្ឋមកទទួលសេវា ហើយត្រូវមាន​ការកត់​ត្រាឲ្យបានច្បាស់លាស់
-ត្រូវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល រាល់ការធ្វើឯកសារផ្សេងៗដែលមានការពាក់ព័ន្ធគ្នា
-ត្រូវធ្វើរបាយការណ៍អំពីការប្រើប្រាស់ចំនួនសៀវភៅឲ្យបានច្បាស់លាស់មកក្រុង-ស្រុក
     ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ ថ្លែងនូវឌ្ឍនភាពការងារ​អំពីការអភិវឌ្ឍន៍រីក​ចម្រើន​ក្រោមការខិតខំរបស់រដ្ឋបាលខេត្តស្វាយរៀង និងថ្លែងការអរគុណចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ និងលោក លោកស្រី ជាសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សា និងមាន​ចម្ងល់បានលើកជាសំនួរផ្សេងៗក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយសង្ឃឹមថា នឹងយកទៅអនុវត្តឲ្យបានល្អប្រសើរ។ ឯកឧត្តមអភិបាលរងខេត្តក៏បានផ្តាំផ្ញើនូវចំណុចសំខាន់ៗដល់សិក្ខាកាមផងដែរដូចជា៖
-ត្រូវបំពេញតួនាទីភារកិច្ចជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងការផ្តល់សេវាជូនពួកគាត់
-ត្រូវមានឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈ ធានាបម្រើសេវាទៅ​តាមតម្រូវការ​ឲ្យបានល្អជូនប្រជាពលរដ្ឋ
- ត្រូវខិតខំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
- បន្តចូលរួមទប់ស្កាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន
- បន្តសហការជំរុញ និងណែនាំប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជំរុញផ្សព្វផ្សាយ​ដល់អ្នកបើក​បរ​រថយន្តដឹកកម្មករជាដើម
-ចូលរួមសហការ បង្ការ ទប់ស្តាត់ការគ្រោះថ្នាក់ចៃដន្យផ្សេងៗដែលកើត​ឡើងដោយ​សារអគ្គីភ័យដូចជា​ការត​ភ្ជាប់ចរន្តអគ្គីសនីដោយមិនមានបច្ចេកទេសជាដើម
-ត្រូវចាត់វិធានការ និងត្រៀមលក្ខណៈចំពោះគ្រោះមហន្តរាយផ្សេងៗដូចជាត្រៀមកន្លែងទីទួលសុវត្ថិភាព ក្នុងករណីមានទឹកជំនន់កើតឡើងនាពេលខាងមុខ
-ជំរុញនិងពិនិត្យមើលការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ
-រដ្ឋបាលឃុំសង្កាត់ត្រូវខិតខំផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមច្បាប់កំណត់ ត្រូវធ្វើបាន ធ្វើអោយលឿន និងមានតម្លាភាព
-អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ត្រូវពិនិត្យនិងទប់ស្កាត់រាល់ការសាងសង់លំនៅ​ស្ថានណាដែលកៀក​និងផ្លូវសាធារណៈ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior