logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវចំនួន ៧៥០ហិចតា នៅឃុំស្ទឹងត្រង់
63
26-Aug-2019
Sub-nation news
Link

     ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ ដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងមន្ទីរ​អង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩  បានអញ្ជើញ ចុះពិនិត្យ​មើល មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិន កំពុងធ្វើការបូមទឹកសង្គ្រោះស្រូវវស្សាចំនួន ៧៥០ ហិចតា ស្ថិតនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ ដល់មន្ត្រី ជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវតែខិតខំជំរុញ យកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ ដល់មូលដ្ឋាន ដោយ​ពិនិត្យ​មើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវ រាល់ ប្រភព ទឹកដើម្បី ធ្វើយ៉ាងណា ជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹក​បញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ ប្រជា ពល រដ្ឋ ដែលប្រឈម និងការខូចខាតដោយសារខ្វះទឹក គឺមិនត្រូវ​ទុកឲ្យមានការខូចខាត ដោយមិនបានជួយពួក គាត់ឲ្យអស់លទ្ធភាពដែលមានឡើយ។ ឯកឧត្តមអភិបាល​ខេត្តក៍​បានសំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បី​ឱ្យការ​ងារ​ជួយអន្តរាគមន៍សង្រ្គោះស្រូវ ដោយធ្វើការបូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ប្រកបដោយសមធម៌ និងតម្លាភាព។
     លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា៖ ផ្ទៃដីស្រូវ សន្ទូង និង​ស្រូវពង្រោះ របស់ប្រជាពលរដ្ឋ ដែលត្រូវបូមទឹក ជួយសង្គ្រោះនាពេលនេះ គឺមានចំនួន ៧៥០ ហិចតា ហើយ​ស្រូវទាំងនេះ ក៏ពុំទាន់មានលក្ខណ:ខូចខាតធ្ងន់ធ្ងរនៅឡើយទេ តែបើភាពរាំងស្ងួតនៅអូស បន្លាយហើយការ​ជួយ​សង្គ្រោះមិនបានទាន់ពេលវេលា អាចឈានដល់ការខូចខាតផងដែរ ។
     ចំពោះការងារបូមទឹកជួយសង្គ្រោះនេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើ​របាយការណ៍ថា៖ រយៈពេល ២ថ្ងៃមកនេះ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានប្រើប្រាស់ ម៉ាស៊ីន បូមទឹក​ខ្នាត​ធំចំនួន ២គ្រឿង ដោយចំណាយប្រេងម៉ាសូត ចំនួន ៤៥០លីត្រក្នុង១ថ្ងៃ ហើយយុទ្ធនាការសង្គ្រោះ ស្រូវ នេះ នឹងបន្តរហូតដល់មានភ្លៀងធ្លាក់ ឬបញ្ហាស្រូវខ្វះទឹកត្រូវបានដោះស្រាយ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior