ព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជួបជាមួយប្រជាពលរដ្ឋ ៩២នាក់ តំណាងប្រជាពលរដ្ឋ ១៨៦គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលពួកគាត់បានជួបបញ្ហាប្រឈមមួយចំនួនក្នុងមូលដ្ឋានរបស់ពួកគាត់។
ក្រោយការលើកឡើងពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ឯកឧត្តម ជាវ តាយ បានផ្តល់ដំណោះស្រាយមួយចំនួនដូចខាងក្រោម៖
-រដ្ឋបាលខេត្តនឹងរៀបចំ ក្រុមការងារថ្មីចុះវាស់វែងដីដែនៅសល់ ដឹកនាំដោយ ឯកឧត្តម ប៉ឹល កុសល
-សុំឱ្យរដ្ឋបាលព្រៃឈើ ប្រគល់គ្រឿងចក្រជូនបងប្អូនប្រជាពលរដ្ឋវិញ
-សុំជឿជាក់លើរដ្ឋបាលខេត្ត យើងនឹងចុះពិនិត្យជាក់ស្តែង សុំចូលរួមទាំងអស់គ្នា
-អ្វីដែលបំពានច្បាប់សុំបងប្អូនកុំធ្វើ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីយើងទទួលបានជោគជ័យ៕ រម្យ
ប្រភព៖ រដ្ឋបាលខេត្ត