ព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាមួយ អ្នកវិនិយោគិនចិន សាងសង់ផ្លូវជាតិលេខ៣ ដើម្បីពន្លឿនការសាងផ្លូវ ចាប់ពីក្រុងកំពតទៅដល់ចំណុចរូបសំណាក លោកយាយម៉ៅ។
ក្នុងកិច្ចប្រជុំនេះ អ្នកវិនិយោគិនចិនបាន ឯកភាពសន្យា ដូចខាងក្រោម៖
- ដាក់ផ្លាកសញ្ញាចរាចរណ៍ ៤០km/h
- ទទួលខុសត្រូវលើការ កៀរផ្លូវឲ្យស្មើ និងស្រោចទឹក។
- ក្រុមហ៊ុននឹងចាប់ផ្តើមដាក់គ្រឿងចក្រ ទាំងអស់មកធ្វើ នៅថ្ងៃទី១៥ ខែកញ្ញា។
- នៅចន្លោះដើមខែតុលា បើមិនមានភ្លៀងទេ ក្រុមហ៊ុននឹងក្រាលថ្មមិច កម្រាស់៣តឹក និងក្រាលកៅស៊ូកុំឲ្យហុយ។
- នៅដើមខែមករា ឆ្នាំ២០២០ ក្រុមហ៊ុននឹងអ៊ុតកៅស៊ូ ១ជាន់ កម្រាស់៤ហ៊ុន ជាជំហានទី១
-ព្រមទាំងបន្តសកម្មភាព ធ្វើយ៉ាងណាឲ្យកំណាត់ផ្លូវ ចាប់ពីក្រុងកំពត ទៅដល់ចំណុចរូបសំណាកលោកយាយម៉ៅ បានប្រសើរមុនគេ៕ រម្យ
ប្រភព៖ រដ្ឋបាលខេត្ត