នាព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ ផ្លូវកៅស៊ូប្រភេទ DBST ចំនួន០១ខ្សែ ប្រវែង២.៦៧៥ម៉ែត្រ និងលូមុខកាត់ចំនួន ៦កន្លែង តភ្ជាប់ពីផ្លូវលេខ៦៤ ឆ្ពោះទៅស្ពានមិត្តកម្ពុជា-ចិនស្ទឹងត្រែង ស្ថិតក្នុងសង្កាត់ព្រះបាទ និងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត មន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង