logo
Header Logo
News Detail
thumbnail
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខសិស្សានុសិស្ស ដែលកំពុង សិក្សាវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
38
30-Jul-2019
Sub-nation news
Link

     ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ របស់​កម្ពុជា ជាពិសេស ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន  នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ បានចុះសួរសុខទុក្ខសិស្សានុសិស្ស ដែលបានសិក្សាវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ នាពេលខាងមុខ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
     ឯកឧត្តម ផាន់ ចាន់ធុល ​អភិបាលខេត្តប៉ៃលិន បានសំណូមពរដល់ ក្មួយៗ បេក្ខជនត្រៀមប្រឡង ចំនួន ០៣ចំណុចដូចជា៖ ១-បេក្ខជនត្រូវមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង តាមរយៈការធ្វើស្វ័យ​សិក្សាទៅតាមវិធីសាស្រ្តដែលបានចង្អុលបង្ហាញដោយលោកគ្រូ អ្នកគ្រូ ជាពិសេសត្រូវគិតគូររក្សាសុខភាព​ឲ្យបាន​ល្អ ដើម្បីត្រៀមខ្លួនរួចជាស្រេចមុនពេលប្រឡង, ២-នៅពេលដែលប្រឡងជាប់សូមកុំភ្លេច លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំបង្ហាត់បង្រៀនប្អូនៗ ពីព្រោះប្រសិនបើគ្មានពួកគាត់ទេ យើងក៏ពុំអាចប្រឡងជាប់ដែរ ហើយសូមជឿចុះ (គ្មានគ្រូពេទ្យណាចង់ព្យាបាលឲ្យអ្នកជម្ងឺស្លាប់នោះទេ ហើយក៏គ្មានគ្រូបង្រៀន​ណាចង់ឲ្យ​សិស្សរបស់ខ្លួន ប្រឡង​ធ្លាក់ដែរ), និង៣-សូមកុំភ្លេចគុណឪពុកម្តាយ ពីព្រោះគ្មានពួកគាត់ជាអ្នកដែល​តែងតែឈរនៅពី​ក្រោយ​ផ្តល់កម្លាំងចិត្តដល់យើងគ្រប់កាលៈទេសៈ បើទោះបីជាយ៉ាងណាក៏គាត់ នៅតែគាំទ្រយើងដែរ ។ ឯកឧត្តម​អភិបាលខេត្ត ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាព​សហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏​មាន​តម្លៃ  ក្នុងការឧបត្ថម្ភគាំទ្រឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង។ ជាចុងក្រោយ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សូមទទួលបានជោគជ័យក្នុងការ ប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយចំពោះបេក្ខជនដែល​ទទួលបាននិទ្ទេស A ឯកឧត្តមនឹងឧបត្ថម្ភ ម៉ូតូ ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿងផងដែរ។
     បើយោងតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ ដោយខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៤៩៥នាក់ ស្រី ២៥៤នាក់ ចែកជា ២មណ្ឌល ១-មណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ ២-មណ្ឌលវិទ្យាសាស្ត្រ មាន ១១បន្ទប់ ដែលទីកន្លែងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior