នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ។
តាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់មន្ទីរ អង្គភាពរួចមក ឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ការខិតខំប្រឹងប្រែងបំពេញ ការងារតាមជំនាញ តួនាទីបានល្អប្រសើរ ក៏ប៉ុន្តែនៅមានបញ្ហាមួយ ចំនួនត្រូវរួមគ្នាដោះស្រាយ ដូចជា៖ ត្រូវពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅ ដើម្បីជួយសម្រួលការកកស្ទះក្នុងក្រុងព្រះ សីហនុ ម្យ៉ាងទៀតមន្ទីរគមនាគមន៍ និងមន្ទីរដែនដី រកទីតាំងសង់ប៉ុស្តិ៍ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីនគរ បាល និងជំរុញឱ្យរដ្ឋបាលក្រុងបង្កើនការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជៀសវាងការចតរថយន្តនៅលើដងផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ ។ អភិបាល ក្រុង ស្រុកទាំង៥ ត្រូវពង្រឹងយន្តការដោះស្រាយវិវាទដីធ្លីនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ឈានទៅរកការបញ្ចប់ការវិវាទដីធ្លីនៅតាមមូលដ្ឋាន ។ ពង្រឹងការអនុវត្តការងារ ពេល វេលាម៉ោងធ្វើការ ។ រាល់ម្ចាស់ផ្ទះសំណាក់ ត្រូវរាយការភ្ញៀវចូលស្នាក់ នៅ ដើម្បីគ្រប់គ្រងជនបរទេសចូលមកស្នាក់នៅកម្ពុជា ។ ពង្រឹងសុវត្ថិភាពសំណង់ ប្រសិនបើសំណង់មិនមានសុំច្បាប់សាងសង់ អគ្គីសនី និងរដ្ឋករទឹក ត្រូវចុះកាត់ផ្តាច់ទឹក ភ្លើង ដើម្បីឱ្យម្ចាស់សំណង់សុំច្បាប់សាងសង់តាមបទដ្ឋានបច្ចេកទេស ៕ រម្យ
ប្រភព៖ រដ្ឋបាលខេត្ត