logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ ការដ្ឋានជួសជុលផ្លូវ និងពិនិត្យមើលផ្លូវប៊េតុងប្រវែង ២៥០ម៉ែត្រ
44
30-Jul-2019
Sub-nation news
Link

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះទៅពិនិត្យ ការដ្ឋានជួសជុលផ្លូវ នៅសង្កាត់បឹងកុកខេត្តកំពង់ចាម ព្រមទាំងពិនិត្យមើលផ្លូវដែលជាសំណើរបស់បងប្អូនប្រជាពលរដ្ឋប្រវែង ២៥០ម ដោយស្នើសុំ ជាផ្លូវប៊េតុង ។ ឆ្លើយតបទៅនឹងសំណើរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា បានទទួលយកសំណើនិង ចាត់ឲ្យមន្ត្រីជំនាញដើម្បីសិក្សា ផ្លូវនេះថាអាចប្រើថវិកាឃុំ ក្នុងឆ្នាំ២០២០។ បន្ទាប់ពីបានចុះពិនិត្យការដ្ឋានជួសជុលផ្លូវរួចមក ឯកឧត្តម អ៊ុនចាន់ដា ក៏បានអញ្ជើញចុះសួរសុខទុក្ខ លោក សយ ជា អាយុ ៤៩ឆ្នាំ រស់នៅភូមិព្រះអណ្ដូង ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយលោក សូយ ជា មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយជំងឺគ្រួសក្នុងបំពង់នោម។
       ឯកឧត្តម បានផ្ដាំផ្ញើដល់វេជ្ជបណ្ឌិតត្រូវខិតខំយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តរបស់យើង ជាពិសេសបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានប័ណ្ណ បសស៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior