logo
Header Logo
News Detail
thumbnail
អភិបាលខេត្តក្រចេះ ផ្តាំផ្ញើដល់អភិបាលស្រុកព្រែកប្រសព្វទើបឡើងថ្មី ត្រូវលើកកម្ពស់សមត្ថភាព និងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ
62
24-Jul-2019
Sub-nation news
Link

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះនិង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលស្រុកព្រែកប្រសបព្វ  ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកព្រែកប្រសព្វ  ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត  ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំស្រុក អង្គភាពពាក់ព័ន្ធនៅក្នុងស្រុក មេឃុំ ស្មៀន ផងដែរ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

      បន្ទាប់ពីលោក សេក ប៊ុនហេង អភិបាលស្រុកចាស់ធ្វើសន្ទរកថាស្វាគមន៏ និងរបាយការណ៏រួចមក លោកស្រី អ៊ុក ស៊ីវុត្ថា នាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបានអានអនុក្រឹត្យស្ដីពីការផ្ទេរភារកិច្ច និង តែងតាំងមន្ត្រីរាជការ ដោយត្រូវបានផ្ទេរភារកិច្ចលោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី មកជាអភិបាលស្រុកព្រែកប្រសព្វ ជំនួសលោក សេក ប៊ុនហេង អភិបាលស្រុកចាស់ត្រូវផ្ទេរភារកិច្ចទៅកាន់តំណែជាអភិបាលក្រុងក្រចេះ។

      លោក ហង់ ចាន់ឌី អភិបាលស្រុកទើបទទួលមុខដំណែងថ្មី បានឡើងធ្វើការប្ដេជ្ញា ដោយមានភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា មានស្មារតីបំពេញការងារដោយ ឆន្ទះទទួលខុសត្រូវខ្ពស់ ខិតខំយកចិតទុកដាក់ពង្រឹងការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីប្រែក្លាយ ជាកម្លាំងចលករបំពេញការងារដោយចិត្តមោះមុត មានភក្ដីភាពចំពោះរាជរដ្ឋាភិបាល ហើយសម្រេចអោយបាននូវរាល់ផែនការសកម្មភាព ដែលថ្នាកដឹកនាំក្រសួង ខេត្តប្រគល់ជូន និងចង់ចាំជានិច្ចនូវរាល់ប្រសាសន៏ផ្ដាំផ្ញើរបស់ឯកឧត្តមអភិបាលខេត្តលើការងារឲ្យកាន់តែមានប្រសិទ្ធខ្ពស់ថែមទៀត។

      នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តបានផ្ដល់អនុសាសន៏មួយចំនួនដល់លោកអភិបាលស្រុកទើបចូលកាន់តំណែងថ្មី ត្រូវលើកកម្ពស់សមត្ថភាព និងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពតាមរយៈការប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្ដីភាព និងមានមនសិការវិជ្ជាជីវ របស់មន្ត្រីរាជការ។ ដូច្នេះត្រូវយល់ថា តើយើងត្រូវធ្វើអ្វីខ្លះសំរាប់បំរើសង្គមជាតិរបស់យើង គឺត្រូវខិតខំអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ត្រូវស្វែងយល់អោយបានច្បាស់លាស់ ពីអនុសាសន៏នានាដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំពាក់ពន្ធ័បានដាក់ចេញ -មានស្មារតីសាមគ្គីផ្ទៃក្នុងខ្ពស់ ទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិក៏ដូចជាមួយក្រសួងស្ថាប័ននៃថ្នាក់ជាតិ ជាពិសេសត្រូវធ្វើទំនើបកម្មខ្លួនឯងអោយបានក្នុងការអនុវត្តការងារនេះ។

      ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ  និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋភិបាលកម្ពុជា ពាក់ព័ន្ធ នឹងកិច្ចការនេះ រដ្ឋបាលស្រុកខិតខំសម្របសម្រួលដល់កាលបំពេញការងាររបស់ក្រុមការងារ ដែរចុះបំពេញការងារនៅគ្រប់ថ្នាក់  ដោយយកចិត្តទុកដាក់សម្របសម្រួលរៀបចំ វេទិការសាធារណៈ  ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានសម្ដែងមតិ  និងលើកឡើងនូវបញ្ហាប្រឈមនានា  សំដៅរួមគ្នាធ្វើការដោះស្រាយ បញ្ហាប្រឈមមូលដ្ឋានព្រមទាំងជំរុញផ្សព្វផ្សាយឲបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ថ្នាក់អំពីកម្មវិធីនយោបាយ  យុទ្ធសាស្ត្រ ចតុកោណ តំណាក់កាលទី៤  ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព  គោលនយោបាយ តាមវិសយ័  ក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋានឲបានជាប់ជាប្រចាំ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior