logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរួមគ្នាលុបបំបាត់គ្រឿងញៀន
40
24-Jul-2019
Sub-nation news
Link

     ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានជំរុញឲ្យប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សផ្តល់កិច្ចសហការចូលរួមទប់ស្កាត់ គ្រឿងញៀន ជាពិសេសសូមឲ្យ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ត្រូវចូលរួម ផ្ដល់កិច្ចសហ​ប្រតិបត្តិការណ៍ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ដើម្បីចូលរួមបំរើប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី ២៤ ខែ​កក្កដា ឆ្នាំ២០១៩ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម​ប្រធានបទសុខភាព​ដើម្បី​យុត្តិធម៌  យុត្តិធម៌ដើម្បីសុខភាព ក្រោមអធិបតីភាព ឯកឧត្តម  អ៊ុន ចាន់ដា អភិបាល ​នៃគណៈអភិបាលខេត្តកំពង់ចាម នៅ​បរិវេណច្រមុះជ្រូកតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុង​ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ មន្ទីរ អង្គភាព​ពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ។
     ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងបន្ថែមអំពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងបានអំពាវនាវដល់​ប្រពលរដ្ឋជាពិសេសយុវវ័យគ្រប់រូបត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនដែលធ្វើឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ បាត់​បង់កិត្តិយស ស្មារតី សុខភាព ដូច្នេះកុំយកខ្លួនបៀតជាមួយសារធាតុញៀន និងធ្វើការផ្តល់ព័ត៌មានពីសកម្មភាព​ដែលមានការប្រើប្រាស់គ្រឿងញៀន ចំពោះអ្នកមានបំណងចង់ព្យាបាល ផ្តាច់សារធាតុញៀន សូមនាំពួកគាត់ទៅ​កាន់មន្ទីរពេទ្យ ឬនៅតាមមណ្ឌលសុខភាព ដែលមានថ្នាំបន្សាបផ្តាច់សារធាតុញៀន​ដោយឥត​គិតថ្លៃក្នុង​មូលដ្ឋាន។
     សូមបញ្ជាក់ដែរថា សមត្ថកិច្ចបាននាំយកគ្រឿងញៀន ដែលបង្ក្រាបបាននាពេលកន្លងមកដុតកម្ទេចបំផ្លាញ ចោលសរុបចំនួន ៧៨១.៦៧ក្រាម ស្មើនឹង ១២០ករណី នៅកន្លែងប្រារព្ធពិធីនេះតែម្តង៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior