logo
Header Logo
News Detail
thumbnail
សមត្ថកិច្ចចម្រុះ​ ខេត្តសៀមរាបចុះពិនិត្យទីតាំងឃ្លាំងស្តុបទំនិញ នំប្រភេទ កូនក្មេង ក្លែងបន្លំម៉ាក នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប
62
31-May-2019
Sub-nation news
Link

     កម្លាំងគណៈកម្មការចម្រុះ មាននគរបាលសេដ្ឋកិច្ច មកពីក្រសួង ,មន្ត្រីទីចាត់ការអន្តរវិស័យ រដ្ឋបាលសាលាខេត្តសៀមរាប កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត , មន្ត្រីកម្មកុងត្រូល , មន្ត្រីរ៉ែ និង ថាមពល រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ ដឹកនាំសម្របសម្រួល ដោយលោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០១៩បានចុះអនុវត្ត ការត្រួតពិនិត្យឃ្លាំងស្តុបទំនិញមួយកន្លែង ស្ថិតនៅក្នុងបុរី សៀង ណាំ ផ្ទះលេខ១១៤ ផ្លូវលេខ១២ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះ ផុក ឆៃ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាជនជាតិខ្មែរ និង ប្រពន្ធឈ្មោះ អ៊ឹង ជូ អាយុ ៣៨ឆ្នាំ។ ដោយមានពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលផលិតនំកូនក្មេង ផ្តាច់មុខនៅរាជធានីភ្នំពេញ ដែលបានត្រូវចុះបញ្ជីការត្រឹមត្រូវ ទើបកម្លាំងចម្រុះ បានចុះឆែកឆេរ រកទំនិញ ដែលជាប្រភេទនំកូនក្មេង ត្រូវបានម្ចាស់ទីតាំងខាងលើ បានលួចផលិតក្លែងបន្លំម៉ាកយកមក ធ្វើចរាចរនៅខេត្តសៀមរាប។ ក្រោយពីកិច្ចប្រតិបត្តការចុះឆែកឆេរ និង រកឃើញវត្ថុតាងរួចមក កម្លាំងជំនាញក៏បានចោទពីបទល្មើស កម្មសិទ្ធបញ្ញា ដែលក្រុមហ៊ុន បានចុះបញ្ជីការត្រឹមត្រូវ ហើយត្រូវបាននាំខ្លួនឈ្មោះ ផុក ឆៃ ជាម្ចាស់ទីតាំងឃ្លាំងស្តុបទំនិញនោះ យកទៅសួរនាំនៅស្នងការនគរបាលខេត្ត ព្រមទាំងបិទទីតាំងផ្ទះល្វែងទាំងពីរខាងលើជាបណ្តោះអាសន្នផងដែរ ។ ​           សូមបញ្ជាក់ដែរថា​ ក្នុងសកម្មភាពប្រតិបត្តិការចុះឆែកឆេរ នៅក្នុងទីតាំង ឃ្លាំងស្តុបទំនិញ របស់កម្លាំងសមត្ថកិច្ចនាឱកាសនោះ បានរកឃើញនូវមុខទំនិញ នំកូនក្មេងក្លែងបន្លំម៉ាក រួមទាំងសំបកខ្ចប់វិច ដែលមានបោះស្លាកយីហោរួច ព្រមទាំងម៉ាស៊ីនអ៊ុត និង វាយកាលបរិច្ឆេទទៀតផង។ ក្នុងនោះដែរកម្លាំងសមត្ថកិច្ច ក៏បានរកឃើញនូវមុខទំនិញធ្វើនំ ពាក់ កណ្តាលនៃការផលិតផងដែរ។ ក្នុងនោះរកឃើញ ទី១.នំStick Biscuit កញ្ចប់ពណ៌ក្រហម លឿង ចំនួន ៤ពាន់៤៨០កញ្ចប់ ,ទី២.សំបកវេចខ្ចប់ Good Taste (លឿង ខៀវ) ចំនួន០៨គីឡូក្រាម ,ទី៣សំបកវេចខ្ចប់ Good Taste (លឿង បៃតង) ចំនួន១៨គីឡូក្រាម ,ទី៤.នំសរសៃមឹក (មិនទាន់វេចខ្ចប់) ១១គីឡូក្រាម ,ទី៥. មីសេះក្រហម ៤៨កេស ស្មើ២ពាន់៤០០កញ្ចប់គ្មានការបរិច្ឆេត ,ទី៦.នំពាក់កណ្តាលការផលិត ស្មើ ៥៧៨គីឡូក្រាម ,ទី៧ សំបកវេចខ្ចប់ Showka ពណ៌លឿង ១៤គីឡូក្រាម និង ទី៨ នំកងបំពង់មឹករួច ដែលមិនទាន់វេចខ្ចប់ ចំនួន ២៣ការុងធំ៕​ គឹមអាន ​ ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior