ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី ៦០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
នៅកិច្ចកិច្ចប្រជុំគឺដើម្បីធ្វើការពិនិត្យ ពិភាក្សានិងអនុម័តលើ៖
១-របៀបវារ:នៃកិច្ចប្រជុំ។
២-កំណត់ហេតុកិច្ចប្រជុំលេីកទី ៥៩។
៣-ពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែ ឧសភា ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្ត។
៤-ពិភាក្សាបញ្ហាផ្សេងៗ ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង