logo
Header Logo
News Detail
thumbnail
អភិបាលខេត្តរតនគិរី អំពាវនាវឲ្យមានការចូលរួមគាំទ្រលើកស្ទួយនិងគាំពារកុមារដែលជាសរសរទ្រូងរបស់ប្រទេសជាតិ
71
30-May-2019
Sub-nation news
Link

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការអំពាវនាវរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអញ្ចើញជាអធិបតីក្នុងឱកាសខួបលើកទី ៧០ទិវាកុមារអន្តរជាតិ ១មិថុនាឆ្នាំ ២០១៩ ដែលបានប្ររព្ធធ្វើឡើងនៅបរិវេណ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ។

      ឯកឧត្តមបន្តថាសូមគ្រប់ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលព្រមទាំងប្រជាពលរដ្ឋ គ្រប់រូប គ្រប់មជ្ឈដ្ឋានទាំងអស់សូមចូលរួមគាំទ្រ លើកស្ទួយនិងគាំពារកុមារដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ដើម្បីធានា ដល់ការរីកលូតលាស់ទាំងរាងកាយ បញ្ញា និងស្មារតីសំដៅប្រែក្លាយទៅជាកូនល្អ  សិស្សល្អនិងជាពលរដ្ឋល្អរបស់សង្គមជាតិយើង។ ហើយការវិនិយោគលើកុមារ នឹងទទួលបានផលប្រយោជន៍ដ៏មហាសាលសម្រាប់អនាគត ការវិនិយោគលើកុមារនៅគ្រាដំបូងវាធានាបាននូវចំណុចចាប់ផ្ដើមល្អសម្រាប់កុមារវាជាគ្រឹះ ដ៏សំខាន់មួយសម្រាប់សុខុមាភាពផ្នែកកាយសម្បទា ផ្លួវអារម្មណ៍ ផ្លូវចិត្ត និងស្មារតីហើយជួយកាត់បន្ថយអាត្រាត្រួតថ្នាក់ ការបោះបង់ការសិក្សានិងជៀសនូវបញ្ហាអវិជ្ជា ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

      ឯកឧត្តម ថង សាវុន បានសម្ដែងនូវការគាំទ្រចំពោះប្រធានបទដែលបានលើកឡើង ក្នុងទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ ២០១៩ដែលបានលើកឡើងថា លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព ហើយការប្ររព្ធទិវាជាប្រវត្តិសាស្រ្តនេះ គឺ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធិផលសំខាន់ៗ ដែលបានស្ដែងចេញពីការខិតខំប្រឹងប្រែងក្នុងស្មារតីយកចិត្តទុដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការពុះពាររាល់ឧបសគ្គការលំបាក ការប្រឈមនានា ចូលរួមការពារថែរក្សានូវស្ថិរភាពនយោបាយ សន្តិសុខជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរទាំងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាទូទាំងខេត្តរតនគិរី។

      សូមបញ្ជាក់ថា៖ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ ២០១៩ ដែលរដ្ឋាបាលខេត្តរតនគិរី បានប្រារព្ធធ្វើនាថ្ងៃនេះមានការចូលរួមពី សំណាក់អស់លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងស្ថាប័នប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សមកពីគ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងក្រុងបានលុងសរុបប្រមាណជាង ១៧០០នាក់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តរតនគីរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior