logo
Header Logo
News Detail
thumbnail
សាលាខេត្តកែប មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីពង្រឹងការអនុវត្តខ្លឹមសារប្រកាសលេខ ០៤៨ កជអជ ស្ដីពីការផលិត ការប្រើប្រាស់ ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និងសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក
73
29-May-2019
Sub-nation news
Link

      ព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកែប មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីពង្រឹងការអនុវត្តខ្លឹមសារប្រកាសលេខ ០៤៨ កជអជ ស្ដីពីការផលិត ការប្រើប្រាស់ ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និងសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ។  ពិធីនេះរៀបចំដោយក្រសួងផែនការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តកែប  ដែលត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម  សុយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ, ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងផែនការ លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី ផលិតករ អាជីវករ។
      ក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្តបានមានប្រសាសន៍ក្នុងអង្គពិធីដូចខាងក្រោម៖
ផ្អែកតាមលទ្ធផលអង្កេតប្រជាសាស្រ្ត និងសុខភាពឆ្នាំ២០១៤ បានបង្ហាញថា អត្រាភាពស្លេកស្លាំងក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំមាន ៥៥,៥% និងស្រ្តីស្ថិតក្នុងវ័យបន្តពួជ ចាប់ពីអាយុ១៥ ដល់៤៥ឆ្នាំមាន ៤៥,៤%។ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ ជាពិសេសស្រ្តី និងកុមារឲ្យកាន់តែប្រសើ គប្បីត្រូវមានការចូលរួមទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជន។
      ការលុបបំបាត់បញ្ហាកង្វះជាតិដែក ជាជ្រុងមួយដើម្បីឈានទៅលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងសន្តិសុខស្បៀង ដែលជាមុំមួយនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងជាប្រធានបទមួយ ដែលមានលក្ខណៈសកលភាវូបនីយកម្ម ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ ជាពិសេសអង្គការជាតិ អន្តរជាតិ និងផ្នែកឯកជន។ ផ្អែកលើបទពិសោធន៍ការងារនេះ រដ្ឋបាលខេត្ត និងនាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ បានសហការរៀបចំឡើងនូវសិក្ខាសាលានាថ្ងៃនេះ។
     បន្ទាប់ពី ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍បានបញ្ចប់ ឯកឧត្ដម អនុរដ្ឋលេខាធិការក្រសួងផែនការក៏បានឡើងផ្ដល់អនុសាសន៍ផ្ដាំផ្ញើរក្នុងអង្គពិធី ដូចខាងក្រោម៖
ឆ្លៀតយកឱកាសនេះផងដែរដើម្បីថ្លែងអំណរគុណចំពោះសាលាខេត្ត និងអង្គការពាក់ព័ន្ធនានា ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីខាងលើនេះជាប្រចាំនាពេលកន្លងមក ជាពិសេសសូមចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការដែលបានដឹកនាំអនុវត្តកម្មវិធី កាត់បន្ថយភាពស្លេកស្លាំងតាមរយៈការបញ្ចូលជាតិដែកក្នុងទឹកត្រីទឹកស៊ីអ៊ីវយ៉ាងសកម្ម និងដោយឆន្ទៈមុះមុតរហូតមកដល់សព្វថ្ងៃនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។
     បញ្ហាកង្វះអាហារូបត្ថម្ភ  ជាតិដែក គឺជាបញ្ហាចំបងមួយនៅក្នុងចំណោមបញ្ហាចំបងបីទៀតគឺ បញ្ហាកង្វះប្រូតេអ៊ីននិងថាមពល កង្វះជីវជាតិអា និង កង្វះជាតិអ៊ីយ៉ូដ។ 
កិច្ចប្រជុំ ផ្សព្វផ្សាយការ អនុវត្តខ្លឹមសារប្រកាសលេខៈ0៤៨ កជអជ ស្តីពីការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និងសារៈសំខាន់នៃការ ប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវដែលមានជាតិដែកនិងពង្រឹងការអនុវត្តស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវថ្ងៃនេះ គឺដើម្បីរំលឹកនិងពង្រឹងឡើងវិញនូវគោលដៅ និងយុទ្ធសាស្រ្ត នៃការអនុវត្តខ្លឹមសារប្រកាសលេខៈ0៤៨ កជអជ ស្តីពីការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និង ពង្រឹងការអនុវត្តស្តង់ដា សម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ ជាពិសេសការចរាចរ និងការនាំចូលទឹកត្រី ទឹកស៊ីអ៊ីវ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior