logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពត ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា
57
29-May-2019
Sub-nation news
Link

      នៅស្រុកទឹកឈូ ខេត្តកំពត បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី២៥ ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ "សុខុមាលភាពគ្រួសារ ជាកត្តាលីករ ក្នុងកាអនុវត្តប្រព័ន្ធគាំពាសង្គមនៅកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត និងលោកជំទាវ ព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩។

      មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានអំពាវនាវដូចខាងក្រោម៖
១. គ្រួសារ និងសហគមន៍នីមួយៗ ត្រូវពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទំលាប់ល្អ របស់ខ្មែរយើង និងផ្តល់ការអប់រំរៀនសូត្រទាំងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ដល់កូនចៅយើងជំនាន់ក្រោយៗទៀត។
២. មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវបន្តជំរុញការអនុវត្តន៍  គោលនយោបាយជាតិស្តីពីគ្រួសារ ពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្ររងគ្រោះ និងងាយរងគ្រោះ និងបង្កលក្ខណៈសម្បត្តិកាន់តែល្អប្រសើរ ជូនគ្រួសារក្នុងការកសាងជីវភាពស្របទៅនិងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ។
៣. មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបង្កើតសកម្មភាពមនុស្សធម៌ អោយកាន់តែខ្លាំងក្លាថែមទៀត។
៤. គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយអោយបានទូលំទូលាយអំពីតួនាទី និងកាតព្វកិច្ចរបស់មាតាបិតាក្នុងការអប់រំកូនចៅ ព្រមទាំងផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម។

       ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត  នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត នាយក  នាយករងទីចាត់ការ  ប្រធាន  អនុប្រធានអង្គភាពចំណុះសាលាខេត្ត  អាជ្ញាធរពាក់ព័ន្ធ អតីតមន្ត្រីរាជការស៊ីវិល  និងប្រជាពលរដ្ឋសរុបប្រមាណចំនួន ៦០០  នាក់។

      ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភថវិកា ចំនួន១០លានរៀល ដល់ប្រជាពលរដ្ឋ៥០០គ្រួសារ ដោយម្នាក់ៗ ទទួលបាន២ម៉ឺនរៀល៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior