logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិន
27
26-May-2019
Sub-nation news
Link

       លោកស្រី យូ សុភា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបជាមួយប្រតិភូដឹកនាំដោយលោកស្រី CHEN ANLI អភិបាលរងខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៩។

      ការអញ្ជើញមកទស្សនកិច្ច នៅក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជានេះ  ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្តទាំងពីរ (ខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា) ឲ្យកាន់តែប្រសើរឡើងថែមទៀត។ នៅក្នុងកិច្ចជំនួបពិភាក្សា ក៏បានលើកឡើងអំពីចំណងទាក់ទងល្អជាមួយគ្នា តាំងពីនៅក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបាទសម្តេចនរោត្តម សី ហនុ ព្រះបរមរតនកោដ្ឋិ តាមរយៈការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយជាបន្តបន្ទាប់ត្រូវបានលើកកម្ពស់ និងមានការផ្លាស់ប្តូរជាបនន្តបន្ទាប់ទាំងក្នុងក្របខ័ណ្ឌនិងគោលនយោបាយ។ 

       ជាក់ស្តែងដូចជាការចុះអនុសារណនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” រវាងថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាការផ្តល់ឱកាសសម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន ក្នុងការបើកទំព័រថ្មី ក៏ដូចជាការរឹតចំណងមិត្តភាពបន្ថែមទៀត អំពីភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលបច្ចុប្បន្ន។ ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ទទួលបាននូវការរីកចំរើនគួជាទីមោទនៈ ដែលត្រូវបានឆ្លុះបញ្ចាំងឡើងជាពិសេស តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកាន់តែញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែសកម្ម និងផុសផុល។ 

      ដើម្បីរឹតចំណងមិត្តភាពកាន់តែល្អ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរស្នើពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក លើគ្រប់វិស័យ ពិសេស វិស័យទេសចរណ៍ វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យកសិកម្ម៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior