logo
Header Logo
News Detail
thumbnail
ខេត្តបាត់ដំបង ធ្វើពិធីប្រកាស សមាសភាពក្រុមការងារដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
28
24-May-2019
Sub-nation news
Link

      នៅសាលាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាស សមាសភាពក្រុមការងារដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុងបាត់ដំបង នារសៀលថ្ងៃ ព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ ។ 

      ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័ន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង កងកម្លាំងទាំងបីប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សាលាខេត្ត សាលាក្រុង នឹិងជាសមាជិក សមាជិកា ក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុងបាត់ដំបង ។ ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសមរាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយខាងលើនេះ ប្រកបដោយប្រសិទ្ធភាព នៅគ្រប់មូលដ្ឋានទូទាំងប្រទេស ។ 

      ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុងបាត់ដំបង បានមានប្រសាសន៍ថា ក្រុមការងារនេះគឺជួយកិច្ចការមួយចំនួនរបស់រាជរដ្ឋាភិបាល ដោយអាចចុះធ្វើសកម្មភាពរាល់ថ្ងៃក្នុងម៉ោងរដ្ឋបាលបាន ដើម្បីជួយត្រួតពិនិត្យមើល ភាពកង្វះខាត និងសំណូមពររបស់ពលរដ្ឋយើងដែលបានជួបប្រទះបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ពិសេសក្រុងបាត់ដំបងដែលមានសង្កាត់ទាំង១០ផង។ ឯកឧត្តម បានបន្តទៀតថា តួនាទីចម្បងរបស់ក្រុមការងារគឺ លើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារភូមិឃុំមានសុវត្ថិភាព និងបន្តធ្វើវេទិកាសាធារណៈ ដើម្បីប្រមូលសំណូមពររបស់ពលរដ្ឋ យកមកធ្វើការដោះស្រាយជូនពួកគាត់ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior