logo
Header Logo
News Detail
thumbnail
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៨ ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកការបំពុលផ្សែងអ័ព្ទឆ្លងដែន នៃប្រទេសអនុតំបន់មេគង្គ
14
24-May-2019
Sub-nation news
Link

       នៅខេត្តសៀមរាប មានបើកកិច្ចប្រជុំលើកទី៨ ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកការបំពុលផ្សែងអ័ព្ទឆ្លងដែន នៃប្រទេសអនុតំបន់មេគង្គ  ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកនៃប្រទេសអនុតំបន់មេគង្គ រួមមាន ប្រទេសថៃ សហភាពមីយ៉ាម៉ា ឡាវ វៀតណាម និង កម្ពុជាដែលជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៩នេះ។

      បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបរួចមក។  ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន សាយ សំអាល់ ក៏បានលើកឡើងបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ និងចូលជាធរមាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ ប្រទេសសមាជិកអាស៊ាន បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីទប់ស្កាត់បញ្ហាឆ្លងដែន ទប់ស្កាត់និងកាត់បន្ថយភ្លើងឆេះព្រៃ ព្រមទាំងបានផ្លាស់ប្តូរព័ត៌មាននិងបច្ចេកវិទ្យា និង ការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកទៀតផង ។  

      ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំផងដែរ អំពីសមិទ្ធផលសំខាន់ៗដែលកម្ពុជាបានសម្រេចកន្លងមក រួមមាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រង និង ការការពារព្រៃឈើ ការអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និង ការរៀបចំផែនការយុទ្ធសាស្រ្តតំបន់ការពារធម្មជាតិ ព្រមទាំងការបង្កើនទំហំតំបន់ការពាររហូតដល់ប្រមាណ ៧,៥ លានហិកតា  និង ការរៀបចំក្រុមបរិស្ថាន និងធនធានធម្មជាតិ ការរៀបចំផែនការយុទ្ធសាស្រ្ត និង ផែនការសកម្មភាពបរិស្ថានជាតិ ការរៀបចំផែនការយុទ្ធសាស្រ្តរេដបូកជាតិ និង ការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព  (ក.ជ.អ.ច.) ដើម្បីសម្របសម្រួលជាមួយក្រសួងស្ថាប័ន និង ភាគីពាក់ព័ន្ធ ក្នុងការដាក់បញ្ចូលកិច្ចគាំពារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ។                                               

      សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកទី៨នៅថ្ងៃនេះ ក៏ជាឱកាសសម្រាប់ប្រទេសនៅក្នុងអនុតំបន់មេគង្គ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារទប់ស្កាត់ការបំពុលផ្សែងអ័ព្ទឆ្លងដែន និង បន្តជម្រុញការអនុវត្តកិច្ចព្រមព្រៀងក្នុងក្របខណ្ឌប្រទេសសមាជិកនីមួយៗ ក៏ដូចជានៅក្នុងអនុតំបន់មេគង្គ ។ ទន្ទឹមនឹងនេះ និន្នាការនៃការអភិវឌ្ឍបូករួមនឹងបញ្ហាប្រែប្រួលអាកាសធាតុ បានធ្វើឱ្យតំបន់អាស៊ានទទួលភាពរងគ្រោះ ដោយសារគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ជីវិតមនុស្ស និងការប្រកបរបរចិញ្ចឹមជីវិតជាដើម ។  កិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិកអាស៊ាន មានសារៈសំខាន់ ក្នុងការបន្តធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior