logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្វាយរៀង បើកវេទិការសាធារណៈស្ដីពីភាពជាដៃគូរវាង រដ្ឋបាលខេត្ត និងអង្គកាសង្គមស៊ីវិល
52
08-May-2019
Sub-nation news
Link

      លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានចូលរួមវេទិការសាធារណៈស្ដីពីភាពជាដៃគូរវាង រដ្ឋបាលខេត្ត និងអង្គកាសង្គមស៊ីវិល ក្នុងខេត្តស្វាយរៀង ដែលរៀបចំដោយអង្គការCCC ហើយមានការចូលរួមពី ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន ឬតំណាងអង្គការ សមាគមន៍ពាក់ព័ន្ធចំនួន៤០ស្ថាប័ន លោក លោកស្រី ជាមេឃុំ/ចៅសង្កាត់ នាថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំច ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។
      លោកអភិបាលរងខេត្តបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយគ្រប់វិស័យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
      ក្នុងគោលបំណងនាំសង្គមកម្ពុជាទៅរកការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន លោកសូមអំពាវនាវដូចតទៅ៖
១.មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវសម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គម ស៊ីវិល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរី គ្មានភាពគំរាមកំហែង និងមិនលំអៀងស្របតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ និងការចាញ់បោកចំពោះភ្នាក់ងារប្រតិបត្តិការលើវិស័យមូលបត្រ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត ឬអាជ្ញាប័ណ្ណ។
២.រដ្ឋបាលក្រុងស្រុកត្រូវរៀបចំវេទិការពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់និងត្រូវធ្វើការផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានា នៅមូលដ្ឋាន និងសេចក្ដីជូនដំណ្ដឹងលេខ ២០០៦ សជណ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិលដល់រដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអោយបាន ជ្រួតជ្រាប ដើម្បីចូលរួមអនុវត្តអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
៣.ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា បន្តផ្ដល់ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿងជាពិសេសសូមបន្តចូលរួម និងគាំទ្រគម្រោងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងគម្រោងវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។
៤.សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងអនុស្សារណៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ។
៥.សមាគម អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តស្វាយរៀង សូមផ្ដល់ជារបាយការណ៍ក្រោយបញ្ចប់សកម្មភាព ឬរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស និងឆ្នាំមករដ្ឋបាលខេត្ត
៦.កាតព្វកិច្ចរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាលចំពោះការងារពន្ធដារឲ្យស្របតាមច្បាប់កំណត់៕ រតនា


ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior