logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាស្ដីពីការពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានាក្នុងខេត្ត
32
07-May-2019
Sub-nation news
Link

      វេទិកា ស្ដីពីការពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានាក្នុង ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង -ស្រុក ទាំង១០ និង អង្គការ សហគមន៍ នានា ជា ច្រើន រូប ផង ដែរ។
      ថ្លែង ក្នុង ពិធី នោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម នាថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៩ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានធ្វើការពង្រឹងនូវវិសាលភាព សម្រិតសម្រាំងបន្ថែម និងធ្វើអាទិភាវូបនីយកម្មមុំនីមួយៗនៃចតុកោណទាំង៤ ព្រមទាំងកែលម្អរបៀបវារៈគោលនយោបាយ និងយន្តការអនុវត្តមួយចំនួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីកសាងមូលដ្ឋានគ្រឹះចាំបាច់ទាំងឡាយក្នុងចក្ខុវិស័យ ដោយប្រៃក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។ លោកបន្ត ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសបានដើតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់និងគាំទ្រដល់សេវាសង្គមទាំងនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល និងធ្វើសកម្មភាពនៅក្រុង ស្រុក ឃុំ សង្កាត់ក្នុងវិស័យសំខាន់ៗ ដែលពាក់ព័ន្ធនិងសេដ្ឋកិច្ចសង្គម នៅក្នុងខេត្តកំពង់ចាម។
       សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក៏បានចូលរួមផងដែរ ក្នុងការតស៊ូមតិឱ្យមានកំណែទំរង់ជាតិ ដើម្បីលើកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខមាលភាពស្រ្តី និងកុមារ ។ ដោយឡែកក្នុងខេត្តកំពង់ចាមមុនការធ្វើស្ថិតិគឺមានចំនួន១១០ ក្នុងនោះសមាគមមានចំនួន២៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨៥ ក្រោយការចុះធ្វើស្ថិតិនៅក្នុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ឃើញថាចំនួននៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានទីស្នាក់ការប្រតិបត្តិការក្នុងខេត្តកំពង់ចាមមានចំនួន ៤៧ ក្នុងនោះសមាគមមានចំនួន១០ និងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន៣៧។
      បច្ចុប្បន្ន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ រួមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្រមតាមច្បាប់ធរមាន ដោយគ្មានការហាមឃាត់ ឬរារាំង ហើយមិនតម្រូវឱ្យជូនដំណឹងជាមុនក្នុងរយៈពេលយ៉ាងតិច៣(បីថ្ងៃ)ទៅអាជ្ញាធរមូលដ្ឋានទៀតឡើយ ៕ មុនីម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior