logo
Header Logo
News Detail
thumbnail
រដ្ឋបាលសាលាខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២
47
07-May-2019
Sub-nation news
Link

      រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដើមី្បពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី៦០ មានចំនួន ៣ចំណុច។ ក្នុងនោះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និងអស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត  នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់សាលាខេត្តផងដែរ។
       បន្ទាប់ពីពិនិត្យកូរ៉ុមរបស់សមាជិកក្រុមប្រឹក្សាចូលរួម  អង្គប្រជុំបានពិនិត្យ ពិភាក្សា និងធ្វើការអនុម័តទៅលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និង របាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត  ព្រមទាំងការពិនិត្យលើសេក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តផងដែរ។
      ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ បានផ្តោតលើបញ្ហា និងសំណូមពរមួយចំនួន អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមដងវិថីក្នុងក្រុង ជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ការបង្កសម្លេងរំខាននៅជាប់នឹងមន្ទីរពេទ្យ និងតំបន់ផាប់ស្ទ្រីត ព្រមទាំងភាពកកស្ទះចរាចរណ៍ក្នុងក្រុង ដោយរថយន្តធំៗ បញ្ហារថយន្តកែច្នៃខុសបច្ចេកទេស និងបញ្ហាម៉ូតូរ៉ឺម៉ក់កង់បី ឬម៉ូតូPassApp ដែលចតតាមចិញ្ចើមផ្លូវ និងបើកបរដោយគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងសោភណ្ឌភាពក្រុងទៀតផង។ ក្នុងនោះដែរ លោកស្រី យូ សុភា ក៏បានធ្វើការអនុញ្ញាតដល់បណ្តាមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ នូវរាល់គ្រប់បញ្ហា ដែលសមាជិក សមាជិកា នៃអង្គប្រជុំបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៦០នេះ ឲ្យអស់ចម្ងល់ផងដែរ។ ក្នុងនោះដែរ លោកស្រី យូ សុភា ក៏បានធ្វើការបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ ដោយត្រូវយកចិត្តទុកដាក់ ដោះស្រាយ ឲ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ចំពោះបញ្ហា និងសំណូមពរដែលបានលើកឡើងខាងលើនេះ។
       លោកស្រីអភិបាលរងខេត្ត ក៏សំណូមពរឲ្យកម្លាំងសមត្ថកិច្ចនគរបាល និងកងកម្លាំងទាំងអស់ ធ្វើកិច្ចសហការគ្នា ត្រួតពិនិត្យឡើងវិញ រាល់ការធ្វើចរាចរណ៍របស់រថយន្តធំៗ ចំពោះអ្នកបើកបររថយន្តទាំងនោះ ទៅលើបញ្ហាសារធាតុញៀនក្នុងខ្លួន ការដឹកជញ្ជូនដីធ្លាក់តាមដងផ្លូវ និងធ្វើឲ្យខូចផ្លូវបាត់នូវសោភ័ណភាពក្រុង រួមទាំងចំណតរថយន្តអាណាធិបតេយ្យ និងគ្រប់រថយន្តធ្វើអាជីវកម្មបានចុះក្នុងបញ្ជីធ្វើអាជីវកម្ម។
      បន្ទាប់ពីអង្គប្រជុំធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានផ្តល់យោបល់រួចមក មានប្រសាសន៍បូកសរុបនោះដែរឯកឧត្តម អ៊ឹង  ហឿន បានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០នេះ  ដើម្បីជំរុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត  និងកែលម្អភាពអសកម្មនានា និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ។ ឯកឧត្តមក៏សូមឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តធនធ្ងន់ និងធ្វើការផាកពិន័យ ណែនាំអប់រំ ការដឹកជញ្ជូនដី ខ្សាច់ រថយន្តខុសបច្ចេកទេស និងអ្នកបើកបរដែលមានសាធាតុញៀនក្នុងខ្លួន ក្នុងការកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior