logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅស្រុកស្វាយចេក
44
24-Apr-2019
Sub-nation news
Link

      ក្រោយពីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តភារកិច្ច  និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៣រួចមក ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងរាស្រ្តប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ  អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន  បានបន្តចុះសួរសុខទុក្ខ និងនាំអំណោយរបស់កាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ និងអំណោយផ្ទាល់ខ្លួន ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅឃុំសារង្គ ស្រុកស្វាយចេក ចំនួន៧២គ្រួសារ និងនៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ចំនួន២៩គ្រួសារ នាព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមានៈ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តដោយបានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកមរណៈទុក្ខជូនចំពោះគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត និងសំណូមពរឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ ហើយបានណែនាំឲ្យកម្លាំងគ្រប់ប្រភេទរួមមានកងនគរបាល យោធា និងកងរាជអាវុធហត្ថចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។

      ជាមួយនឹងការគិតគូរសុខទុក្ខ ឯកឧត្តម នាយឧត្តសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយរបស់សាខាកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ ចែកជូន ប្រជាពលរដ្ឋទាំង២ឃុំសរុបចំនួន១០១គ្រួសារក្នុង១គ្រួសារទទួលបានឃីត១រួមមាន៖

១.អង្ករ ២៥គីឡូ ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា១លីត្រ ទឹកស៊ីអ៊ីវ៣ដប នំធុង១ធុង ទឹកសុទ្ធ១កេស មុង១ សារុង២ ក្រម៉ា២ ភួយ១ និងថវិកា៥ម៉ឺនរៀល។

      ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយផ្ទាល់ខ្លួនឧបត្ថម្ភជូន:

១.ឧបត្ថម្ភ អាគារទីចាត់ការ១ខ្នង និងអាគារសិក្សា១ខ្នងមាន៥បន្ទប់ នៅសាលាបឋមសិក្សាសារង្គ ឃុំសារង្គ ស្រុកស្វាយចេក 

២.ឧបត្ថម្ភ កងកំលាំង(បីអង្គភាព )ស្រុក ស្វាយចេក និងស្រុកព្រះនេត្រព្រះ ថវិកាសរុប៤លានរៀល។

៣.ឧបត្ថម្ភ សាលាបឋមសិក្សាសារង្គ ៥០ម៉ឺនរៀល៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior