logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកណ្តាល និងអគ្គិសនីកម្ពុជា ប្រជុំដោះស្រាយផលប៉ះពាល់ នៃគំរោងខ្សែបញ្ជូន អគ្គីសនីពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ
61
23-Apr-2019
Sub-nation news
Link

      ដើម្បីពន្លឿនដល់ការងាការរដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល  និង៥០០គីឡូវ៉ុល ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងឆ្លងកាត់ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានជួបប្រជុំជាមួយប្រតិភូអគ្គិសនីកម្ពុជា ដឹកនាំដោយ  ឯកឧត្តម ប្រាំង ជលសា អគ្គនាយករង អគ្គិសនីកម្ពុជា និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប ដើម្បីរួមគ្នារកដំណោះស្រាយឲ្យបានសមស្រប។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាំង ជលសា បានមានប្រសាសន៍ថា ក្រុមការងារអគ្គិសនី កម្ពុជា ចុះមកបើកកិច្ចប្រជុំនេះ ក្នុងគោលបំណងពិភាក្សាលើការងារចាប់ផ្ដើមសាងសង់ខ្សែ បញ្ជូន ២៣០គីឡូវ៉ុល និង៥00គីឡូវ៉ុល ដើម្បីបង្កើនលទ្ធភាព សមត្ថភាព និងស្ថេរភាពថាមពលអគ្គិសនី ដល់បណ្ដាខេត្តមួយចំនួន ឲ្យមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ឯកឧត្តមបានបន្តថា គម្រោងនេះអាចបញ្ជូនថាមពលប្រមាណ ៦០០មេហ្គាវ៉ាត់ ក្នុងដំណាក់កាលដំបូង ឆ្នាំ២០១៩ និងអាចបង្កើនដល់ ១.០០០មេហ្គាវ៉ាត់ នៅដំណាក់កាលទី២ បន្ទាបទៀត។

      ឯកឧត្តមបានបញ្ជាក់ទៀតថា គោលបំណងសំខាន់មួយទៀតក្នុងកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិភាក្សារកដំណោះស្រាយផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋ មានដូចជា ផ្ទះ ផលដំណាំ ប្រភេទ ដី ផ្ទះ  ដីស្រែចំការជាដើម ឲ្យបានឆាប់រហ័យ ពន្លឿនដល់ការសាងសង់។

      ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ  ភិរុណ អភិបាលខេត្តកណ្តាលបាន គាំទ្រ និងសហការ ក្នុងការដោះស្រាយផលប៉ះពាល់របស់ក្រុមហ៊ុនអគ្គីសនី ទៅលើទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងនោះដែរ ឯកឧត្តម បានស្នើឲ្យអជ្ញាធរ ត្រូវពន្យល់ប្រជាពលរដ្ឋទាំងអស់ដែលរងការប៉ះពាល់សូមមេត្តាយោគយល់ និងអនុគ្រោះឲ្យគ្នាទៅវិញទៅមក ព្រោះការអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ក្រុង ជាសមិនផុត ពីផលប៉ះពាល់ ជាក់ជាមិនខានឡើយ ដូច្នេះបើប្រជាពលរដ្ឋណាបានរងផលប៉ះពាល់ដោយការសាងសង់ខ្សែបញ្ជូនអគ្គិសនីនេះ ក្រោយពេលក្រុមហ៊ុនអគ្គីសនីធ្វើការដោះស្រាយហើយនោះ ត្រូវទទួលយកព្រោះវាជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior